CamNews

តារា 

Key តែងខ្លួនជាស្រីស្អាត ក្នុងឈុត «SNL Korea 6»

កូរ៉េ៖ នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៥នេះ កម្មវិធី SNL Korea 6 បានបង្ហាញវីដេអូមួយឈុត របស់តារារូបសង្ហា Key សមាជិក SHINee តែងខ្លួនជាស្រី ធ្វើឲ្យអ្នកទស្សនាមើលហើយ ទប់សំណើចមិនបាន ។

ព័ត៌មានពីកាសែត កូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី១ខែមិថុនាឆ្នាំ២០១៥នេះថា តារារូបសង្ហាវ័យ២៣ឆ្នាំ Key បានបង្ហាញខ្លួន ក្នុងកម្មវិធី SNL Korea 6 មើលទៅពិតជាសមខ្លាំងណាស់ ដោយតារារូបនេះតែងខ្លួនជាស្រីដ៏ ទន់ភ្លន់ ជាមួយនឹងខោខ្លី និងអាវពណ៌ធ្វើឲ្យប្រិយមិត្តប្រុសៗ ស្ទើរលង់ស្រលាញ់ ដូចបុរសម្នាក់ ក្នុងវីដេអូនេះដែរ ។
ប្រិយមិត្ត ដែលបានឃើញវីដែអូនេះ បានសរសើរពីទេពកោសល្យ សម្តែងរបស់ Key ដោយតារារូបនេះចេះ ច្រៀង , រាំ, សម្តែង និងអាចសម្តែងមនុស្សស្រី បានយ៉ាងល្អ ៕

ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea