CamNews

ស្រីស្អាត 

ប្រទេសទាំង១០ ដែល​សម្បូរ កម្លាំង​យោធា​ស្រីដ៏ស្រស់​ស្អាត ជាងគេបំផុតក្នុង​ពិភព​លោក

បរទេស៖ ជាធម្មតាភាគច្រើននៃពួកទាហានគឺជាបុរស ប៉ុន្តែមិនមែនមានន័យថា ស្ត្រីពុំមានកន្លែង ឬមិនអាចធ្វើជាទាហានបាន នោះទេ ព្រោះស្ត្រីក៏ត្រូវបានគេចាត់ទុកថា ជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងយោធាផងដែរ ។ ជាក់ស្ដែងខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលសម្បូរកម្លាំងយោធាស្រីដ៏ស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក៖


១. ប្រទេសរ៉ូម៉ានី (Romania)

បើទោះបីប្រទេសរ៉ូម៉ានីពុំមានកម្លាំងយោធាច្រើន និងខ្លាំងក្នុងពិភពលោកក៏ដោយ ប៉ុន្តែប្រទេសនេះ ត្រូវបានគេចាត់ទុកថា ជាប្រទេសទី១ សម្បូរដោយកម្លាំងយោធាស្រី ដ៏ស្រស់ស្អាតជាងគេបំផុតក្នុងពិភពលោក ។


២. ប្រទេសរុស្ស៊ី

ចំនួន ១០ ភាគរយទៅហើយនៃស្ត្រី ចេញពីកងកម្លាំងយោធា របស់ប្រទេសរុស្ស៊ី ដែលត្រូវនឹងចំនួនសរុប ១១៥០០០ ទៅ ១៦០០០០នាក់ គឺជាស្ត្រីដ៏ស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍ ។


៣. ប្រទេសអ៊ីស្រាអែល

ច្បាប់នៅក្នុងប្រទេសអ៊ីស្រាអែល គឺតម្រូវឲ្យស្ដ្រីដែលចូលដល់វ័យ ១៨ឆ្នាំ ត្រូវចូលបម្រើកងទ័ព ដើម្បីការពារជាតិមាតុភូមិ ។ ហេតុដូចនេះ ទើបគេសង្កេតឃើញថា មានកម្លាំងយោធាស្រ្តី ដ៏ស្រស់ស្អាតជាច្រើននៅក្នុងប្រទេសនេះ ។


៤. ប្រទេសអូស្ត្រាលី

គេសង្កេតឃើញថា កងកម្លាំងយោធាស្ត្រី នៅក្នុងប្រទេសអូស្ត្រាលី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារជាតិមាតុភូមិ ដោយសារនៅក្នុងឆ្នាំ ២០១១ រដ្ឋាភិបាលនៃប្រទេសនេះ បានអនុញ្ញាតឲ្យស្ត្រីស្ថិតនៅជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវ ។


៥. ប្រទេសស៊ុយអ៊ែត (Sweden)

ស្ត្រីក្នុងប្រទេសស៊ុយអ៊ែត អាចអនុញ្ញាតឲ្យធ្វើទាហានបាន លុះត្រាតែជាអ្នកស្ម័គ្រចិត្តធ្វើប៉ុណ្ណោះ ។ ទោះជាយ៉ាងនេះក្ដីក៏ស៊ុយអ៊ែត ត្រូវបានគេចាត់ទុកថា ជាប្រទេសទី៥ ដែលសម្បូរកម្លាំងយោធាស្រី ដ៏ស្រស់ស្អាតជាងគេបំផុតក្នុងពិភពលោក ។


៦. ប្រទេសអ៊ុយក្រែន

យោធាស្រីចំនួន ៣ ភាគរយទៅហើយនៃប្រទេសនេះ ដែលត្រូវនឹងចំនួន ១៨០០០ នាក់បានតុបតែងខ្លួន ដោយការផាត់មុខ និងចំនួន ៧ ភាគរយទៀតជាមន្ត្រី ។


៧. សហរដ្ឋអាម៉េរិក

យោធាស្ត្រីជាច្រើនរបស់សហរដ្ឋអាម៉េរិក ត្រូវបានផ្តល់តួនាទីយ៉ាងសំខាន់ នៅក្នុងប្រតិបត្ដិការ ដ៏សំខាន់ផ្សេងៗពីគ្នា ដែលកាលពីឆ្នាំ ២០១២ មានស្ត្រីច្រើនជាង ១៦៥០០០ នាក់បានចុះឈ្មោះធ្វើជាទាហាន និង ៣៥០០០ នាក់ទៀតបានបម្រើការជាមន្រ្តី ។


៨. សាធារណរដ្ឋឆែក

ស្ត្រីភាគច្រើននៃសាធារណរដ្ឋឆែក បានចាប់ផ្តើមធ្វើការនៅក្នុងជួរកងទ័ព ជាពេទ្យទាហាន និងក្រុមកាំភ្លើងក្នុងយន្តហោះ ។


៩. ប្រទេសប៉ូឡូញ

រដ្ឋាភិបាលនៃប្រទេសប៉ូឡូញ បានអនុញ្ញាតច្បាប់យោធាមួយ ដែលតម្រូវឲ្យបុរស និងស្ត្រី ដែលជាអ្នកស្ម័គ្រចិត្ត ចូលបម្រើក្នុងជួរកងទ័ព ត្រូវមានតួនាទីមួយចំនួនដូចជា ពេទ្យទាហាន ក្រុមកាំភ្លើងធំក្នុងយន្តហោះ និងជាអ្នកប្រតិបត្តិការ ទំនាក់ទំនង ។


១០. ចក្រភពអង់គ្លេស

ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសទី១០ ដែលសម្បូរកងកម្លាំងយោធាស្រី ដ៏ស្រស់ស្អាតជាងគេបំផុតក្នុងពិភពលោក ៕


ផ្តល់សិទ្ធដោយ ៖ Dap


Tags: Int news Breaking news World news Unt news Hot news Brazil