CamNews

តារា 

ភ្ញាក់ខ្លួនទៅ PSY ជាសំដីរបស់ទស្សនិកជន ដែលបានរិះគន់យ៉ាងចាស់ដៃទៅលើ PSY

ក្រោយពីធ្វើព្យុះភ្លៀងអស់ ២ មេយ៉ាងធំដែលមានដូចជា Gangnam Style និង Gentleman រួច
មក PSY ទទួលបានគាំទ្រយ៉ាងច្រើន តែក៏មានមតិរិះគន់ច្រើនទៅៗដែរ ។ ជាមួយនិងគំរោង
ចេញបទថ្មី នៅក្នុងខែកញ្ញា ខាងមុខនេះ ទស្សនិកជនបាន កំពុងរង់ចាំមើល ហើយក៏លើកមក
ជាសំនួរ ចោទសួរយ៉ាងច្រើន ដោយលាយឡំជាមួយនិងមតិអវិជ្ជមានយ៉ាងច្រើន ។



សំដីរបស់ទស្សនិកជនជាច្រើន បានរិះគន់ PSY យ៉ាងចាស់ដៃ ដោយពាក្យសំដីខ្លះពិតជា
គ្រោតក្រៀតណាស់ ។ ទស្សនិកជនបានរិះគន់ដូចខាងក្រោម ៖

-ខ្ញុំសង្ឃឹមថា PSY និងដឹងខ្លួនថា ទស្សនិកជននៅអាមេរិក មិនបានគិតថា រូបគេគឺជាអ្នកសិល្បៈ
ដែលមានទេពកោសល្យឡើយ ហើយក៏ប្រហែលជាមិនមែន មានតែអាមេរិកមួយឡើយ ។
-PSY ពិតជាពូកែថតវីដេអូមែន តែវីដេអូបានត្រឹមកំប្លែង ជាលក្ខណៈឆ្កួតៗប៉ុណ្ណោះ ។
-នៅក្នុងភ្នែករបស់ទស្សនិកជន PSY គ្រាន់តែជាតួកំប្លែង សំរាប់អោយគេលេងសើចប៉ុណ្ណោះ ។
-ខ្ញុំចង់ប្រាប់ PSY ថាកំប្លែងរបស់អ្នក លែងធ្វើអោយទស្សនិកជន អាមេរិចសើចទៀតហើយ ។
-បើទោះបីជា PSY ល្បីយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សជាច្រើន មិនបានដឹងថាគាត់ជាកូរ៉េ
ឡើយ នេះបញ្ជាក់អោយឃើញថា ពួកគេមិនបានខ្វល់ ឬចាប់អារម្មណ៍និង PSY ឡើយ ។



ជាមួយនិងមតិទាំងនេះ ហើយមានមួយចំនួនទៀតដែល Camnews មិនអាចលើកយកមកអស់
បង្ហាញអោយឃើញថា បទចំរៀងរបស់ PSY ល្បីមិនមែនដោយសារពិរោះនោះទេ គឺវាល្បីព្រោះ
តែវីដេអូបែបកំប្លែងឆ្កួតៗប៉ុណ្ណោះ ។ យើងនឹងចាំតាមដានទាំងអស់គ្នា អំពីបទថ្មីរបស់ PSY ដែល
ត្រៀមចេញក្នុងខែកញ្ញា ខាងមុខនេះ ៕ 

 

ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: psy gentleman star kpop gangnam style