CamNews

យល់ដឹង 

ផ្ទាំងគំនូរដ៏មានតម្លៃទាំង ១០នៅក្នុងពិភពលោក សម្រាប់​​ឆ្នាំ២០១៤

យោងតាមគេហទំព័រ Topteny បានឲ្យដឹងថា មានគំនូរដ៏ស្រស់ស្អាត ជាច្រើននៅជុំវិញពិភពលោក ដែលត្រូវបានគូស និងលាបពណ៌ដោយវិចិត្រករ ដ៏ល្បីឈ្មោះ មកពីបណ្ដាប្រទេស ទូទាំងសកលលោក ។ ទន្ទឹមនឹងគ្នានោះដែរ រូបគំនូរទាំងនេះក៏កំពុង ទទួលបានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ យ៉ាងខ្លាំងពីសំណាក់អ្នកដែល ចូលចិត្តសិល្បៈគំនូរ ។ លើសពីនេះទៅទៀត វាក៏ត្រូវបានគេដាក់លក់ នៅក្នុងការដេញ ថ្លៃជាឯកជន ក្នុងតម្លៃរាប់លាន់ដុល្លារអាមេរិក ។ លោកអ្នកមានដឹងទេថា តើផ្ទាំងគំនូរណាមួយ ដែលមានតម្លៃជាងគេនោះ?

ដើម្បីឆ្លើយតបនឹងសំណួរ ខាងក្រោមនេះ ជារូបគំនូរដ៏មានតម្លៃទាំង ១០ នៅក្នុងពិភពលោក សម្រាប់ឆ្នាំ ២០១៤ ៖

១. រូបគំនូរមនុស្សលេងបៀរតម្លៃ ២៥៩ លានដុល្លារអាមេរិក

ជាគំនូរដ៏មានតម្លៃបំផុតក្នុងពិភពលោក ត្រូវបានគូរដោយ វិចិត្រករបារាំងដ៏ល្បី ឈ្មោះគឺលោក Paul Cezanne ហើយត្រូវបានគេដាក់លក់ ជាលក្ខណៈឯកជននៅក្នុងឆ្នាំ ១៨៩២ ។  ទន្ទឹងនឹងនេះ វាក៏ត្រូវបានទិញ ដោយគ្រួសាររាជវង្សនៃរដ្ឋ Qatar ក្នុងខែមេសា ឆ្នាំ ២០១១ ផងដែរ។


២. រូបគំនូរ Le Rêve តម្លៃ ១៥៥ លានដុល្លារអាមេរិក

ផ្ទាំងគំនូរនេះ បានជាប់ចំណាត់ថ្នាក់លំដាប់លេខ ២ ក្នុងចំណោមបញ្ជីរូបគំនូរ ដ៏ថ្លៃបំផុតនៅក្នុងពិភពលោក និងក៏ជាគំនូរដ៏មាន តម្លៃបំផុតលំដាប់ទី ២ របស់វិចិត្រករអេស៉្បាញគឺលោក Pablo Picasso ដែលត្រូវបានគូសនៅក្នុងឆ្នាំ ១៩៣២ ព្រមទាំងត្រូវបានទិញដោយលោក Steven A. Cohen ជាអ្នកគ្រប់គ្រងកម្មវិធីមូលនិធិ ការពារហានិភ័យរបស់ អាមេរិកកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៣ ។


៣. រូបគំនូរការសិក្សាទាំងបីរបស់ Lucian Freud តម្លៃ ១៤២.២ លានដុល្លារអាមេរិក

វាត្រូវបានគូសទ្បើងដោយលោក Francis Bacon ជាជនជាតិអង់គ្លេសនៅក្នុងឆ្នាំ ១៩៦៩ និងត្រូវបានដាក់លក់នៅថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០១៣។


៤. រូបគំនូរលេខ៥ No. 5 តម្លៃ ១៤០ លានដុល្លារអាមេរិក

រូបគំនូរមួយនេះ ត្រូវបានគូសទ្បើងដោយ វិចិត្រករជនជាតិ អាមេរិកគឺលោក Jackson Pollock នៅក្នុងឆ្នាំ ១៩៤៨ និងដាក់លក់ជាឯកជន នៅក្នុងសារមន្ទីរ Sotheby ដោយលោក David Geffen កាលពីថ្ងៃទី ០២ ខែវិច្ឆិកាឆ្នាំ ២០០៦ ។


៥. រូបគំនូរ Woman III តម្លៃ ១៣៧.៥ លានដុល្លារអាមេរិក

គំនូរនេះត្រូវបានបង្កើតឡើងដោយវិចិត្រ ដ៏ល្បីឈ្មោះរបស់ អាមេរិកគឺលោក Willem de Kooning នៅក្នុងឆ្នាំ១៩៥៣ និងត្រូវបានលក់ទៅឲ្យលោក Steven A. Cohen នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០០៦ ។


៦. រូបគំនូរ Portrait of Adele Bloch-Bauer I តម្លៃ ១៣៥ លានដុល្លារអាមេរិក

ជារូបគំនូរដ៏ស្រស់ស្អាតមួយ ដែលត្រូវបានគូស ទ្បើងនៅក្នុងឆ្នាំ ១៩០៧ ដោយលោក Gustav Klimt ជាវិចិត្រករជនជាតិអូទ្រីស និងត្រូវបានលក់ទៅឲ្យលោក Ronald Lauder ដែលជាអ្នកជំនួញជនជាតិ អាមេរិកកាលពីថ្ងែទី ១៨ ខែមិថុនា ឆ្នាំ ២០០៦ ។


៧. រូបគំនូរបង្ហាញពីការស្រែកតម្លៃ ១១៩.៩ លានដុល្លារអាមេរិក

វាត្រូវបានបង្កើតទ្បើងនៅក្នុងឆ្នាំ ១៩៨៥ ដោយវិចិត្រករជនជាតិន័រវែសគឺលោក Edvard Munch និងត្រូវលក់ទៅឲ្យអ្នកជំនួញ ជនជាតិអាមេរិកមួយរូប គឺលោក Leon Black នៅថ្ងែទី ២ ខែឧសភា ឆ្នាំ២០១២ ។


៨. រូបគំនូសទង់ជាតិតម្លៃ ១១០ លានដុល្លារអាមេរិក

គំនូរនេះ ត្រូវបានគូសដោយ សិល្បករជនជាតិ អាមេរិកនៅក្នុងឆ្នាំ ១៩៥៤ និងត្រូវបានលក់ទៅឲ្យលោក Steven A. Cohen នៅខែមីនា ឆ្នាំ ២០១០ ។


៩. រូបគំនូរអាក្រាតកាយរបស់ មនុស្សស្រី ជាមួយនឹងស្លឹកឈើ ពណ៌បៃតងតម្លៃ ១០៦.៥ លានដុល្លារអាមេរិក

វាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣២ ដោយលោក Pablo Picasso ដែលជាសិល្បករអេស្ប៉ាញ ដ៏ល្បីបំផុតនៅក្នុងពិភពលោក ហើយរូបគំនូរមួយនេះ ក៏ត្រូវបានលក់នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១០ ដោយលោក Frances Lasker Brody ដែលជាអ្នកឧបត្ថម្ភ និងក៏ជាអ្នកប្រមូលនិធិ ជួយដល់សិល្បៈករ របស់អាមេរិក ។


១០. រូបគំនូរ Anna’s Light តម្លៃ ១០៥.៧ លានដុល្លារអាមេរិក

រូបគំនូរនេះ ត្រូវបានគូសទ្បើងដោយ សិល្បៈករជនជាតិ អាមេរិកគឺលោក Barnett Newman នៅក្នុងឆ្នាំ ១៩៦៨ និងត្រូវបានលក់ ជាលក្ខណៈឯកជន ដោយក្រុមហ៊ុន DIC Corp កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៣ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news Germany