CamNews

ព័ត៌មានវីដេអូ 

វីដេអូផ្ទុះហ្គាសរថយន្ដយ៉ាងសន្ធោសន្ធៅ ខណៈកំពុងតែបើកបរ

ព័ត៌មានវីដេអូ៖ ហេតុការណ៍គ្រោះថា្នក់មួយ បានកើតមានឡើង យ៉ាងគួរឲ្យភ័យខ្លាចបំផុត ខណៈដែលរថយន្ដមួយគ្រឿងបើកបរដោយ ស្រ្ដីម្នាក់វ័យ ៣១ ឆ្នាំ ក៏ស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យភ្ញាក់​ផ្អើលនៅទីនោះ ។ 

ប្រភពព័ត៌មានបានបន្ដថា ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងតំបន់ទីប្រជុំជនមួយឈ្មោះថា  Velikiye Luki នៃប្រទេសរុស្ស៊ី ដោយរថយន្ដរងគ្រោះមួយគ្រឿងនោះត្រូវបំពាក់ដោយប្រព័ន្ធហ្គាស ដោយគ្មានសុវត្ថិភាព ហើយស្របពេលនៃការបើក ស្ដ្រីម្នាក់នោះបានអុចបារីជក់ ក៏ស្រាប់តែកើតឡើងនូវ​បញ្ហានោះតែម្ដងទៅ។ ព័ត៌មានបានបញ្ជាក់ទៀតថា គ្រោះថ្នាក់នេះ មិនបានប៉ះពាល់ដល់អាយុជីវិតម្ចាស់រថយន្ដ​នោះឡើយ ប៉ុន្ដែមានការខូចខាតអស់រថយន្ដមួយគ្រឿង។ តោះទស្សនាទវីដេអូខាងក្រោម ៖ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: Video News Carrying A Gas Canister And Smoking Inside Your Car Will Result In This