CamNews

ព័ត៌មានវីដេអូ 

វីដេអូ បុរសចំណាស់ម្នាក់ បង្កគ្រោះថ្នាក់ចរាចរ រួចអះអាងថា " ខ្ញុំអត់ខ្វល់"

ព័ត៌មានវីដេអូ៖ បុរសចំណាស់វ័យ ៦៨ ឆ្នាំម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួន និងធ្វើការចោទប្រកាន់ បន្ទាប់ពីរូបលោក បានបើកបររថយន្ដគៀអ្នកបើកម៉ូតូ ពីរនាក់ឲ្យមានរបួសធ្ងន់ ខណៈដែលពួកគេជិះវ៉ារថយន្ដគាត់។ 

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដែលបានកើតឡើយ លោក William Crum ដែលជាម្ចាស់រថយន្ដ​បង្កហេតុនោះ បាននិយាយអះអាងថា រូបគាត់ឥតខ្វល់ ទាំងអស់ ចំពោះគ្រោះថ្នាក់មួយនេះ។ ដោយ​ឡែកគាត់ដោះស្រាយថា ខណៈពេលនោះ គាត់បានបាត់បង់ការគ្រប់គ្រងខ្លួនឯងព្រោះជើងរបស់គាត់ ដូចជាមានទំនិចអ្វីម្យ៉ាងកំពុងតែទិចលើ ពោលក្រោយមកទៀតគាត់អះអាងថា មានសត្វពីងពាងមួយក្បាលបានខាំជើងរបស់គាត់​នាពេលនោះ ។ 

លោក William Crum បាននិយាយថា " រឿងហេតុកើតឡើងទាំងអស់គឺ ខ្ញុំមានអារម្មណ៍ថា ដួចជាមានអ្វីកំពុងតែទិចជើងឆ្វេងរបស់ខ្ញុំ ហើយខ្ញុំគឺគ្មានបំណងចង់ធ្វើបាបនរណាម្នាក់ឡើយ "។ ប៉ុន្ដែទោះជាយ៉ាង​ណាក៏ដោយ រាលពាក្យសម្ដីរបស់ ជនបង្កហេតុគឺមិនមានភស្ដុតាងបញ្ជាក់នោះឡើយ ។ ចំណែកឯ​ជន​រងគ្រោះទាំងពីរវិញត្រូវបានគេស្គាល់ថា ជាសង្សានឹងគ្នានោះគឺ មានឈ្មោះ Eric Sanders នឹងមិត្ដស្រី ឈ្មោះ Debra Simpson បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវដឹកទៅមន្ទីពេទ្យ ក្រោយមកទៀត ក៏ចូលក្នុងប៉ុស្ដិ៍ប៉ូលីស ស្រាយបំភ្លឺអំពីគ្រោះថ្នាក់នោះនោះ។ 

គូសបញ្ជាក់ផងដែរថា គ្រោះថ្នាក់នេះបានកើតឡើងកាលពីចុងសប្ដាហ៍មុន ក្នុងរដ្ឋ Texas នៃសហរដ្ឋ​អាមេរិក ។ ហើយក្រោយសម្រេចការកាត់ក្ដី បុរសជនល្មើនឹងប្រឈមមុខនឹងការកាត់ទោស​ចាប់ពីពីរឆ្នាំឡើងទៅ ។ ទស្សនាវីដេអូ៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: Video News I don't Care