CamNews

ព័ត៌មានវីដេអូ 

បំបែកកំណត់ត្រា Guinness ម្នាក់ទៀតហើយ កំពូលអ្នកចត ឡានក្នុងចន្លោះដ៏សែនតូច

វីដេអូកម្សាន្ដ៖ ថ្មីៗនេះ កំណត់ត្រាពិភពលោក Guinness បានរកឃើញអ្នកមានទេពកោល្យដ៏អស្ចារ្យម្នាក់ទៀត​ហើយ គឺលោក Alastair Moffatt ដែលមានសមត្ថភាពផ្នែកខាង ចតរថយន្ដក្នុងទីគម្លាតយ៉ាងខ្លី អាចនិយាយបានថា សមល្មនឹងខ្លួនរថយន្ដរបស់គាត់។ 

លោក Alastair Moffatt បានបង្ហាញពីសមត្ថភាពនៃការ បត់រថយន្ដចត ចូលចន្លោះរវាង រថយន្ដពីរគ្រឿអមមុខ​ក្រោយ ដោយបន្សល់ទុកនូវរយៈចម្ងាយដែលឃ្លាតពីរថយន្ដរបស់គាត់បានឈប់ ត្រឹម ៣៤ Cm។ កន្លងមក​កំណត់ត្រា Guinness តំណែងអ្នកចតរថយន្ដដ៏អស្ចារ្យនេះគឺលោក Ronny Wechselberger កាលឆ្នាំ ២០១២ ដោយអាចធ្វើបាន រយៈចម្ងាយចន្លោះរថយន្ដរបស់គាត់ បន្សល់ទុកត្រឹម ៣៥ Cm បើគិតទៅ លើសត្រឹមតែ ១ Cm តែប៉ុណ្ណោះ ។ 

ដោយសម្ដែងពីការត្រេកអរនេះ លោក Alastair Moffatt បាននិយាយថា » ខ្ញុំពិតជាសប្បាយចិត្ដជាខ្លាំង ក្រោយពីសម្រេចបានជោគជ័យ មួយនេះ ជាពិសេសនោះបំបែកកំណត់ត្រាពិភពលោក Guinness ពិភពលោកតែម្ដង...តាមពិតទៅវាគឺមិនជាប្រសើរអ្វីខ្លាំងជាង អ្នកមុននោះទេ ។ ខ្ញុំបានព្យាយាមធ្វើវាច្រើន រហូត​បានសម្រេចមកទល់ពេលនេះ  »  ។ ទស្សនាវីដេអូខាងក្រោម៖ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ .carscoops


Tags: Video News Guinness Alastair Moffatt