CamNews

គ្រោះថ្នាក់ 

ស្លន់ស្លោ ពេលពស់ថ្លាន់យក្ស ប្រវែង ៥,២ម៉ែត្រ ទម្ងន់ ៤០គ.ក វារចូលក្នុងបន្ទប់គេង

មិនគួរឲ្យជឿ ៖ ពស់ថ្លាន់យក្សមួយក្បាល ដែលធ្លាប់តែរស់នៅលើដំបូងផ្ទះ ក្នុងទឹកដីប្រទេស អូស្រ្តាលី អស់រយៈកាលជាង ១០ឆ្នាំនោះ ស្រាប់តែលុកលុយចូលបន្ទប់គេង ម្ចាស់ផ្ទះទៅវិញ ខណៈប្រការនេះនាំ មកនូវភាពភ្ញាក់ផ្អើើល និងស្រឡាំងកាំងជាខ្លាំង នាវេលាទាបភ្លឺ ។ 





ឈ្មោះថា Trina Hibberd នាងគឺជាម្ចាស់ផ្ទះ មួយកន្លែង  ដែលមានទីតាំងនៅរដ្ឋ Queensland ប្រទេស អូស្តា្រលី ។ នាង Trina ភ្ញាក់ព្រើតនាវេលាទាបភ្លឺឈានចូលថ្ងៃច័ន្ទ នៅពេលដែលប្រទះឃើញ ពស់ថ្លាន់ យក្សប្រវែង ៥,២ម៉ែត្រលុកលុយចូលបន្ទប់គេងរបស់នាង ។ ភ្លាមៗក៏មានការប្តឹងសមត្ថកិច្ច ស្វែងរកបទ អន្តរាគមន៍ រហូតលោក Dave Goodwin ដែលជាអ្នកជំនាញចាប់ពស់នោះ បានបង្ហាញវត្តមាននៅទី កើតហេតុ។ លោក Goodwin ឲ្យដឹងថា ពិបាកជាខ្លាំង ក្នុងការចាប់ពស់មួយក្បាលនេះ តែទោះជាយ៉ាង ណាក៏ដោយចុះ ក៏លោកនៅធ្វើបានសម្រេចដដែល ពោល លោកចាប់បានពស់ថ្លាន់យក្ស ប្រវែង ៥,២ ម៉ែត្រមួយក្បាលនេះបាន ដោយវាមានទម្ងន់ធ្ងន់ដល់ទៅ ៤០គ.ក ឯណោះ ។ ជាលទ្ធផល ក្រោយពីសម ត្ថកិច្ចជំនាញចាប់ពស់ថ្លាន់យក្សមួយក្បាលនេះបានសម្រេច និងជាស្ថាពរនោះ វាត្រូវបានគេបញ្ជូនទៅ កាន់ទីមានសុវត្ថិភាព មុននឹងព្រលែងចូលទៅកាន់ព្រៃធម្មជាតិ ៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: python Int news Unt news Hot news