យើងបានដឹងរួចមកហើយថា Angelina Jolie ដែលត្រូវជាភរិយារបស់ Brad Pitt បានវះកាត់
យកសុដន់ចេញ ដើម្បីកាត់បន្ថយកំរិត និងឥទ្ធិពលនៃជំងឺ មហារីករបស់នាង ។ ហើយថ្មីៗនេះ
យើងលេចលឺអំពី រឿងអកុសលរបស់នាងផងដែរ ។
ថ្មីៗនេះមានព័ត៌មានមួយ បានចែកចាយពាសពេញពិភពអ៊ីនធើណេតថា នាងនឹងស្លាប់ក្នុងរយៈ
ពេល ៣ ឆ្នាំខាងមុខនេះ ដោយសារតែជំងឺមហារីករបស់នាង ។ ព័ត៌មាននេះ បានធ្វើអោយអ្នក
គាំទ្រ និងទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាបើទោះបីជានាង បានធ្វើការវះកាត់ សុដន់
ចេញក៏ដោយ ក៏នាងនៅតែមានមេរោគជំងឺមហារីកប្រភេទ BRCA1 ដដែលគ្រាន់តែថា វាអាច
កាត់បន្ថយជំងឺនេះបាន ។
ប្រភពព័ត៌មានដដែលបានអោយដឹងថា Angelina Jolie បានរៀបចំរាល់កិច្ចការ និងបំណងដែល
នាងចង់ធ្វើរួចហើយ ដូចនេះហើយទើបនាង រៀបការជាមួយនិង Brad Pitt ដើម្បីអាចអោយនាង
មានពេលច្រើនជាមួយគ្រួសារ និងកូនៗ ។ ទោះជាយ៉ាងណាក្តី ព័ត៌មាននេះ ជាព័ត៌មានចចាម
អារ៉ាមតែប៉ុណ្ណោះ ហើយទទួលបានតែពីប្រភពមិនច្បាស់ការ ហើយយើងក៏សង្ឃឺមថាវាមិនមែន
ជាការពិតដែរ ។
គួរបញ្ជាក់ផងដែរថា ការវះកាត់យកសុដន់ចេញ របស់ Angelina Jolie មានភាគរយនៃការកាត់
បន្ថយជំងឺមហារីករបស់នាងពី ៥% ទៅ ៨៥% ដូចនេះហើយយើងមិនបានដឹងថា វាបានកាត់
បន្ថយបានប៉ុន្មានភាគរយនោះទេ ៕
ដោយ ៖ លីលី
ប្រភព ៖ k14