CamNews

ផលិតផលថ្មី 

ម៉ាស៊ីនត្រជាក់រាងត្រីកោណ Samsung ស៊េរីថ្មី នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ

បច្ចេកវិទ្យា៖ បន្ទាប់ពីធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាមួយពានរង្វាន់ 80 ដែលក្នុងនោះ Samsung បានឈ្នះពានរង្វាន់ជា “ក្រុមហ៊ុនបច្ចេកវិជ្ជាច្នៃប្រឌិតខ្ពស់បំផុត” ក្នុងពិព័រណ៌ផលិតផលអេឡិចត្រូនិក CES 2015 ថ្មីៗនេះក្រុមហ៊ុន Samsung បានបញ្ចេញឧបករណ៍អេឡិចត្រូនិកជាមួយបច្ចេកវិជ្ជាកាន់តែឆ្លាតវៃជាច្រើនដើម្បីពង្រឹងភាពជាអ្នកដឹកនាំក្នុងទីផ្សារពិភពលោក។

ក្នុងនោះ ម៉ាស៊ីនត្រជាក់ Samsung ក៏ជាផលិតផលគេហដ្ឋាននាំមុខគេក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ជាមួយភាពល្បីល្បាញ និងជឿទុកចិត្តលើគុណភាពជាមួយសេវាធានារហូតដល់ទៅ 10 ឆ្នាំ។

ភាពជោគជ័យលើការណែនាំ និងដាក់លក់ម៉ាស៊ីនត្រជាក់ រួមជាមួយនឹងការរចនាម៉ូដរាងត្រីកោណដំបូងបំផុត កាលពីឆ្នាំមុន ក្នុងប្រទេសកម្ពុជា ជាមួយបច្ចេកវិជ្ជាចុងក្រោយដោយប្រើប្រាស់ថាមពលអគ្គិសនីតិច និង Single User Mode ដែលអាចសម្របសម្រួលថាមពលទៅតាមចំនួនមនុស្សក្នុងបន្ទប់ ហើយងាយស្រួលក្នុងការតំឡើង។ ពិសេសជាងនេះទៅទៀត វាក៏អនុញ្ញាតឲ្យលោកអ្នកធ្វើការត្រួតពិនិត្យ និងស៊ើរ៉េសីតុណ្ហភាពនៅលើទូរស័ព្ទដៃរបស់អ្នកបានផងដែរ។ 

ដើម្បីបន្តភាពជោគជ័យក្នុងការបម្រើគ្រួសារកម្ពុជាឲ្យកាន់តែប្រសើរសម្រាប់រដូវក្តៅដែលចូលមកដល់ឆាប់ៗនេះ ក្រុមហ៊ុន Samsung នឹងធ្វើការណែនាំម៉ាស៊ីនត្រជាក់រាងត្រីកោនស៊េរីថ្មី ដែលត្រូវបានធ្វើការវិវឌ្ឍន៍ជាមួយ បច្ចេកវិជ្ជាកាន់តែឆ្លាងវៃ រួមផ្សំជាមួយការរចនារូបរាងកាន់តែស្រស់ស្អាត ដើម្បីបញ្ចេញខ្យល់កាន់តែត្រជាក់ និងបង្កើនចរន្តខ្យល់។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អនុញ្ញាតឲ្យលោកអ្នកធ្វើការផ្ចង់ស្មារតីលើការងារបានកាន់តែខ្ពស់ជាមួយបច្ចេកវិជ្ជាស្ងាត់គ្មានសម្លេងរបស់ Silence Technology។ ហើយលក្ខណៈសម្បត្តិលេចធ្លោរបស់ម៉ាស៊ីនត្រជាក់រាងកោណថ្មីនេះ មានដូចជា ការបញ្ជាតាមរយៈ Smart Wi-Fi ក៏ដូចជាប្រព័ន្ធកម្ចាត់មេរោគ Virus Doctor & Easy Filter និងមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន បង្កើនការសន្សំសំចៃខ្ពស់ និងមុខងារសំខាន់ៗជាច្រើនទៀតផងដែរ។

តាមរយៈម៉ាស៊ីនត្រជាក់រាងត្រីកោណថ្មីនេះ យើងសង្ឃឹមថាវានឹងក្លាយជាម៉ាស៊ីនត្រជាក់ដែលឆ្លាតវៃ និងលក់ដាច់ជាងគេនៅកម្ពុជា។

តាមរយៈសម្តីរបស់លោក វ៉ាន់ វណ្ណះ ម្ចាស់ហាងលក់ម៉ាស៊ីនត្រជាក់មួយរូបបានឲ្យដឹងថា “ចាប់តំាងពីប្រកបរបរ រកស៊ីលក់សម្ភាះអេឡិចត្រូនិកនេះមក ម៉ាស៊ីនត្រជាក់រាងត្រីកោណ Samsung គឺជាម៉ាស៊ីនត្រជាក់ដែលលក់ដាច់ ជាងគេបំផុត។ ហើយអតិថិជនភាគច្រើនពេញចិត្តនឹងរូបរាងរបស់វាជាមួយបច្ចេកវិជ្ជាឆ្លាតវៃលើការសន្សំសំចៃ ក៏ដូចជាការផ្តល់ផាសុកភាពខ្ពស់ និងភាពងាយស្រួលដូចជាអាចត្រួតពិនិត្យ និងបញ្ជាតាមទូរស័ព្ទបានផងដែរ។ ចាំមើលទាំងអស់គ្នា ថាតើ ម៉ាស៊ីនត្រជាក់រាងត្រីកោណ Samsung Triangle 2015 ដែលនឹងដាក់លក់ជាផ្លូវការខាងមុខនេះទំនើបយ៉ាងណា?”


អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង ។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ⁣ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com។



Tags: Social News Cambodia PP