CamNews

តន្រ្តី 

T-ARA ចេញ version ថ្មីសំរាប់បទ “Sugar Free” បន្ទាប់ពីមានការរិះគន់ថា លួចចំលងបទភ្លេងនេះ (មានវីដេអូ)

ក្រុម T-ARA បន្តចេញការ remix​ ឡើងវិញនៃបទចំរៀងថ្មីរបស់ពួកគេដែលមានចំណងជើងថា “Sugar Free” ហើយក៏បានចេញ ការប្រែសំរួល EDMCLUB Edition សំរាប់បទនេះផងដែរ។






version ថ្មីបំផុតនៃបទ “Sugar Free” មានការកែប្រែទំនុកបន្តិចបន្តួច​ ហើយបទនេះផងដែរ ក៏បានផ្តិតយក ទិដ្ឋភាពនៅក្នុងក្លឹបនៅឯប្រទេសកូរ៉េ។​ “Sugar Free”EDMCLUB ត្រូវបាន លាយបញ្ចូលគ្នាដោយ ឌីជេ Ferry

ជាផ្នែកមួយនៃការដំណើរការផ្សព្វផ្សាយរបស់ពួកគេ
T-ARA នឹងបន្តចេញ versionremix នៃបទ“Sugar Free” បន្ថែមទៀត។ មុននេះបន្តិច ក្រុមពួកគេក៏បាន ចេញនូវ version​ ផ្សេងៗគ្នានៃវីដេអូចំរៀងនេះ ដើម្បីទាក់ទាញចំណាប់ អារម្មណ៏អ្នកគាំទ្រ ទាំងអស់គ្នាផង ដែរ។

 


 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  koreaboo 

 


Tags: T-ARA kpop “Sugar Free” EDMCLUB