CamNews

តារា 

តួសំដែង ក្នុងរឿង High School Musical ទៅជា យ៉ាងណាអស់ហើយ?

រឿង High School Musical ត្រូវបាន គេស្គាល់ថា ជារឿងបែប យុវវ័យ និងតន្ត្រីមួយ ដ៏ល្បី ដែលបាន ចេញ បញ្ចាំងដំបូង ក្នុងឆ្នាំ ២០០៦ ហើយបន្តថត វគ្គ ២ និង ៣ នៅឆ្នាំ ២០០៧ និង ២០០៨ ។ រឿងនេះ ត្រូវបាន គេចារ ឈ្មោះថា ជារឿងមួយ ដ៏ល្បីរបស់ ផលិតកម្ម Disney ។ ស្រីស្រស់ ប្រុសស្អាត ក្មេងៗជា ច្រើន បាន ចូលរួម សំដែង ក្នុងរឿង មួយនេះ ។ តើឥលូវនេះ ពួកគេ ទៅជាយ៉ាង ណាអស់ហើយ ?


-Zac Efron ៖ បានសំដែង ចូលតួក្នុង រឿងផ្សេងៗ ជាច្រើន ដូចជា 17 Again", "New Year's Eve" និង "The Paperboy" ។ Zac បែកបាក់ ជាមួយនិង មិត្តស្រី Vanessa Hudgens នៅក្នុងឆ្នាំ ២០១០ ។

Seamless stars "High School Musical": Day 1 then and now

-Vanessa Hudgens ៖ នាងបាន ចូលសំដែង ក្នុងរឿងផ្សេងៗ ដូចជា "Beastly," "Sucker Punch," និង "Spring Breakers" ហើយសព្វថ្ងៃ នាងកំពុងតែ មានទំនាក់ ទំនងជាមួយ Austin Butler​ ។

Seamless stars "High School Musical": 2 days then and now

-Ashley Tisdale ៖ នាងបាន ចូលរួម ក្នុងកម្មវិធី ទូរទស្សន៍ ជាច្រើន យ៉ាងហួរហែរ និងចូលរួម សំដែង ក្នុង រឿងជាច្រើន ផងដែរ ។ នាងក៏ បានចេញ អាល់ប៊ុមចំរៀង ថ្មីមួយ ហើយឥលូវនេះ នាងបានភ្ជាប់ ពាក្យ ជាមួយ Christopher French ។

Seamless stars "High School Musical": then and now 3 days

-Lucas Gabreel ៖ បានចូលរួម សំដែង ក្នុងទូរទស្សន៍ និងរឿងខ្នាតធំ ជាច្រើន ។ Lucas ក៏បានចេញ អាល់ប៊ុម ចំរៀង មួយផងដែរ ក្នុងឆ្នាំ ២០១១ ហើយក៏ បង្ហើត ផលិតកម្ម មួយខ្លួនឯង ដែលមាន ឈ្មោះថា 14341 ក្នុងឆ្នាំ ២០០៧ ។

Seamless stars "High School Musical": then and now 4 days

-Monique Coleman ៖ បានចេញមុខ ក្នុងរឿង មួយចំនួន ហើយនិង ទូរទស្សន៍ ផងដែរ ។ នាងរៀបការ ក្នុងឆ្នាំ ២០១២ ជាមួយនិង Walter Jordan ។

Seamless stars "High School Musical": then and now 5 days



ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star movie entertainment actress actor high school musica zac efron vanessa hudgens