CamNews

តារា 

Lady Gaga ភ្ជាប់ពាក្យជាផ្លូវការហើយ ជាមួយមិត្តប្រុស Taylor Kinney នៅថ្ងៃ Valentine's Day

តារាបរទេស ៖ បើតាមការគូស បញ្ជាក់ ជាក់ស្តែង ពីទំព័រ  សារ ព័ត៌ មានបរទេស ប៉ុន្មានម៉ោងមុននេះ អោយដឹងថា តារាចម្រៀងល្បី នាង Lady Gaga ចុងបញ្ជប់បាន ភ្ជាប់ ពាក្យជាផ្លូវការហើយ ជាមួយនឹង មិត្តប្រុសរបស់នាង គឺលោក Taylor Kinney ។


គួររំឮកថា តារាចម្រៀង Pop រូបនេះ បានបង្ហាញប្រាប់ ព័ត៌មានដ៏គួរអោយរំភើបមួយនេះ កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ តាមរយៈការចែករំលែករូបភាព ជញ្ជៀនភ្ជាប់ពាក្យរបស់នាង នៅ លើទំព័រ Instagram ជាការស្រាយបំភ្លឺ ពីសំណាក់តារាស្រីល្បី វ័យ ២៨ ឆ្នាំរូបនេះ អោយដឹងថា មិត្តប្រុសរបស់នាង វ័យ ៣៣ ឆ្នាំ បានស្នើសុំនាងរៀបការ នៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់កន្លងទៅនេះ     ខណៈ ខ្លួននាងផ្ទាល់បាន ឆ្លើយថាយល់ព្រម នាវិនាទី ដ៏រ៉ូមែនទិក នោះ ។

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានកំសាន្តបរទេស អោយដឹងថា ៖ នាង Lady Gaga និង គូដណ្តឹង លោក Kinney បានជួបគ្នាលើកដំបូង ក្នុងអំឡុងឆ្នាំ ២០១១ នៅពេលដែលថត  វីដេអូបទចម្រៀងរបស់ នាង បទ "You & I " ជាបទចម្រៀងទោលមួយ ដែលនាង Lady Gaga ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ម្តាយរបស់នាង ។ ខណៈគូស្នេហ៍មួយគូនេះ ហាក់បីមានភាព   រកាំរកូសច្រើន កាលពី អតីតកាល រហូត ឈានដល់ព័ត៌មានលេចឮថាពួកគេបានចែកផ្លូវគ្នា និងផ្តាច់  ទំ នាក់ទំនងពីគ្នា ចាប់ តាំងពីខែ ឧសភា ឆ្នាំ ២០១២ ។ បើទោះជាខានជួបមុខគ្នា យូរយ៉ាងណា ក៏ ដោយចុះ តែដូចពាក្យចាស់ ពោលថា គូព្រេងមិនព្រាត់ ចុងបញ្ជប់ពួកគេ នៅតែបានជួបគ្នា និង ឈានដល់  ការភ្ជាប់ពាក្យជាផ្លូវការ តែម្តង ៕ "អបអរសារទរ Gaga"



ប្រែសម្រួល ៖ កុសល
ប្រភព ៖ huffingtonpost


Tags: Int news Star news Breking news Hollywood Lady Gaga Taylor Kenny