CamNews

តារា 

នេត សុចរិយា ចែកចាន​ចែកឆ្នាំង ជាមួយប្រុសអ្នក​ជំនួញ

ភ្នំពេញ៖  មុននេះបន្តិច មហាជនធ្លាប់ បានដឹងស្ទើរគ្រប់គ្នាថា តារាសម្តែង និងជាពិធីការិនីវ័យក្មេង
កញ្ញា នេត សុចរិយា បានមានទំនាក់ទំនង ស្នេហា ជាមួយបុរស នៅលីវម្នាក់ ដែលជាអ្នកជំនួញធំ
ម្នាក់ក្នុងស្រុក។ ប៉ុន្តែថ្មីៗនេះ ក៏ស្រាប់តែធ្លាយព័ត៌មានមកថា ទំនាក់ទំនងស្នេហ៍រវាង នេត សុចរិយា
និងបុរសជំនួញម្នាក់នោះ កំពុងតែឈាន ទៅដល់ផ្លូវបែកបាក់ វិញហើយ។

ប្រភពចេញពី រង្វង់អ្នកសិល្បៈ បានបង្ហើបប្រាប់ថា ទំនាក់ទំនងស្នេហា របស់កញ្ញា នេត សុចរិយា
ជាមួយបុរសអ្នកជំនួញ ក្នុងស្រុករហូត មកដល់ពេលនេះ បានឈាន ដល់ផ្លូវមួយ ដែលត្រូវបាន
កាត់ផ្តាច់ ចំណងស្នេហ៍នេះ។ ខណៈដែល អ្នកទាំងពីរកំពុង កាន់តែនៅឃ្លាតឆ្ងាយ ពីគ្នាបន្តិចម្តងៗ
ហើយគេនៅមិនបាន ដឹងច្បាស់ថា បណ្តាលមកពី រឿងអ្វីនោះឡើយ។

ផ្តល់បទសម្ភាសឱ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទនា រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣
នេះ ពិធីការិនី និងជាតារា សម្តែងវ័យក្មេង សាច់សខ្ចី កញ្ញា នេត សុចរិយា បានប្រាប់ឱ្យដឹងថា "ចាស
.....បង! រឿងនេះ គឺជាការពិតព្រោះឥឡូវនេះ ខ្ញុំបានផ្តាច់ការ ទាក់ទងគ្នាជាមួយ បុរសម្នាក់នោះវិញ
ហើយ"។ ចរិយា បាននិយាយបន្តថា រាល់ថ្ងៃនេះ បេះដូងរបស់នាង នៅទំនេរ។

ចំណែកឯមូលហេតុ ដែលនាំឱ្យនាង និងបុរសម្នាក់នោះផ្តាច់ការទាក់ទងគ្នា គឺដោយសារការនិយាយ
ស្តី មិនចុះសម្រុងគ្នា ។ មួយវិញទៀត ព្រោះតែ ការមិនយល់ចិត្តគ្នា ទៅវិញទៅមក។ ប៉ុន្តែទោះបីជា
យ៉ាងក្តី នាង និងបុរសម្នាក់នេះ នៅតែរាប់អានគ្នាជាមិត្តធម្មតា។

ក្រោយពីបានឈានជើង ចូលប្រឡូក នៅក្នុងវិស័យសិល្បៈ កញ្ញា នេត សុចរិយា ទទួលបានការងារ
ជាច្រើននៅក្នុងអាជីពសិល្បៈ ទាំងការធ្វើជាពិធីការិនី ទាំងការសម្តែង ភាពយន្ត និងថតចម្រៀងខារ៉ា
អូខេ។ សព្វថ្ងៃ នាងក៏កំពុងតែគ្រង តំណែងជាពិធីការិនី នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍ លេខ ១១។

កញ្ញា នេត សុចរិយា បានឈានចាប់អាជីព ជាអ្នកសិល្បៈនេះ ជាង៣ឆ្នាំមកហើយ។ នាងធ្លាប់ធ្វើជា
ពិធីការិនី នៅក្នុងកម្មវិធីទូរទស្សន៍ មួយចំនួនដូច ជាប៉ុស្ថិ៍លេខ៣ ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ និងទូរទស្សន៍
ប៉ុស្ថិ៍លេខ៥។ ក្រៅពីនេះ នាងក៏មានស្នាដៃ ក្នុងខ្សែភាពយន្តដែរ ដោយនាង ធ្លាប់ដើរតួសម្ដែង ៤
ទៅ៥ រឿង រួចមកហើយ គឺមានដូចជា រឿង "ពេជ្រក្នុងបេះដូង" រឿង "អព្ភូតហេតុស្នេហ៍, លងម៉ា
ឆ្ងាញ់" និងរឿង "រលកបោកខ្សាច់"ជាដើម៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

www.lookingtoday.com

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: neth sochariya actress entertainment khmer star