CamNews

ព័ត៌មានវីដេអូ 

វីដេអូខ្លីដ៏គួរឲ្យសង្វេកមួយបានលេចខ្លួនឡើង ត្រឹម​តែ​រយៈពេល ២ ថ្ងៃ មានអ្នកទស្សនាដល់ទៅជាង ៩ លានដង

វីដេអូខ្លី៖ វីដេអូខ្លីដ៏គួរឲ្យសង្វេកមួយមានចំណងជើងថា " How Does A Homeless Man Spend $100 ? ​" បាន​លេច​ខ្លួន​ឡើងក្នុងគេហទំព័រយូធូប ត្រឹមតែរយៈពេល ២ ថ្ងៃប៉ុណ្ណោះ​មាន​ការទាក់ទាញចូលទៅទស្សនារហូតដល់ទៅ ជាង ៩ លានដង ។ អត្ថន័យនៃការសម្ដែងចេញរបស់ ខ្សែអាថ៌​មួយ​នេះ បានធ្វើឲ្យអ្នកទស្សនាស្ទើតែគ្រប់គ្នា មានការបាក់ចិត្ដអាណិតអាសូរ ដោយស្មានមិនដល់ពីសណ្ដានចិត្ដមនុស្ស​ម្នាក់អាចកើតចេញនូវអារម្មណ៍បែបនេះ។ 

គឺជារឿងមួយស្ទើតែមិនគួរឲ្យជឿឡើយថា ខ្លឹមសារអត្ថន័យនៃវីដេអូដ៏កំសត់មួយនេះ ពិតជាកើតមាន​ឡើងក្នុង​សង្គមមនុស្សទួទៅ ។ ទឹកចិត្ដអាណិតអាសូរក្នុងវីដេអូខ្លីនេះ បានផ្ដើមចេញឲ្យពី​យុវជនម្នាក់ ដោយគាត់​មើលឃើញពីភាពទុកលំបាករបស់បុរសចំណាស់គ្មានទីជំរកច្បាស់លាស់ ត្រាចរតាមដងផ្លូវជាមួយនឹងសម្ពាយជាប់​ខ្លួនហាក់ដូចជាមានភាពរណេរណោង។ ស្ថានភាពដ៏លំបាកភ្នែកគន់គយដូច្នោះ បុរសម្នាក់នោះមានចិត្ដឧបត្ថម​ថវិការដល់គាត់ ១០០ ដុល្លារ សម្រាប់រក្សាចាយវាយតាមគាត់ត្រូវការ ។ ខណៈពេលទទួលលុយពីយុវជនមក​ បុរសចំណាស់ម្នាក់ស្ទើតែស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ជាមួយសេចក្ដីរំភើប ភ្ញាក់ផ្អើលពីទឹកចិត្ដសប្បុរសធម៌មួយនេះ ។ 

សកម្មភាពនៃការចាយវាយ ត្រូវបាន​បង្ហាញឡើងយ៉ាងពិតប្រាកដមែន ប៉ុន្ដែរឿងដែលស្មានមិនដល់នោះ ការ ចាយវាយដែលយើងមើលឃើញ មិនបានធ្វើឡើងជួយដល់ខ្លួនគាត់ទេ គឺគាត់ប្រើការ​អាណិតអារសូររបស់ផ្ទាល់ខ្លួនបន្ដទៀតទៅកាន់អ្នកដែលលំបាក ដែលគាត់មើលឃើញនៅជំវិញខ្លួន ដែលនេះពិតជាចិត្ដទឹកមួយ​ដែលមិនអាចស្មានដល់ និង រំភើបជាខ្លាំង ។ 

ដើម្បីកាន់តែជ្រៀបច្បាស់តោះទស្សនាវីដេអូទាំងអស់គ្នា ៖ 

ថ្លែងពីពាក្យសម្ដីរបស់ យុវជននេាះបានប្រាប់មកកាន់អ្នកទស្សនាទាំងអស់ថា រួបគាត់ពិតជាមិនអាចស្មាន​ដឹង​ពី​ជម្រៅចិត្ដដ៏បរិសុទ្ធរបស់មនុស្សនេះបាន ។ ហើយវីដេអូនេះ អាចនឹងលាតត្រដាងពីអារម្មណ៍ពិតរបស់ជនអនាថា​ ឲ្យមនុស្សគ្រប់គ្នាបានយល់ ។ ហើយចំពោះរួបគាត់ពេលនេះពិតជាមានសេចក្ដីរីករាយជាខ្លាំងដែល​អាច​​ថតបានវីដេអូខ្លីហើយមានន័យដូច្នោះ ។ វាគឺជារឿងមួយដែលភ្ញាក់ផ្អើលបំផុតក្នុងឆាកជីវិតរបស់គាត់ ដែល​គាត់បានជួបប្រទះ សកម្មភាពស្ទើតែមិនគួរឲ្យជឿយ៉ាងនេះ ។ ហើយប៉ុន្មានថ្ងៃក្រោយមកគាត់ក៏បាននាំ​បុរស​ចំណាស់ម្នាក់នោះទៅ ពិសាររបស់ឆ្ងាញ់ៗ និង ស្នាកនៅ កន្លែងល្អៗ ថែទាំងចុងក្រោយបង្អស់ គាត់បានឲ្យ​​លេខទូរស័ព្ទសម្រាប់ទាក់ទង ប្រសិនអ៊ុំប្រុសម្នាក់នោះត្រូវការជំនួយពីគាត់។​ អំណះ​អំណាង​ដែល​បានលើក​ឡើង​​ពេលនេះ គាត់សូមភ្ជាប់មកជាមួយនូវសុភាសិតមួយឃ្លាថា " កុំទាន់វាយតម្លៃសៀវភៅ ដោយគ្រាន់តែក្រ​លេកឃើញតែគំរប" " Never judge a book by its cover "។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ យូធូប 


Tags: video News How Does A Homeless Man Spend $100