CamNews

តារា 

ហាន់ ជីអ៊ុន ពិតជា​ស្រស់ស្អាត ជាមួយម៉ាក Dior នៅប៉ារីស

កូរ៉េ៖ តារាសម្តែងដ៏ល្បីល្បាញ និងជាតារាម៉ូដែល Song Hye Kyo ហៅ ហាន់ ជីអ៊ុន បង្ហាញភាពជាម៉ូដែល លំដាប់ខ្ពស់ជាមួយម៉ាក ផលិតដ៏ល្បីល្បាញ Dior ។ ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នេះថា រូបភាពរបស់តារាសម្តែង រូបស្រស់វ័យ ៣៣ ឆ្នាំ Song Hye Kyo ដែលគេស្គាល់ថា ហាន់ជី អ៊ុន ជាមួយសម្លៀកម៉ាក ដ៏ល្បីល្បាញម៉ាក Dior សម្រាប់ទស្សនាវដ្តី Elle លេខថ្មី ខែមិថុនានេះ ដែលនាងពិតជាស័ក្តិសម នឹងម៉ូដទាំងនោះណាស់ ។ ប្រភពដដែលបានឲ្យដឹងថា ម៉ាកសម្លៀកបំពាក់ ដ៏ស្រស់ស្អាតនេះ ច្នៃដោយអ្នកច្នៃម៉ូដ ជនជាតិជប៉ុន ។

ក្នុងពេលសម្ភាសន៍ ក្រុមហ៊ុនសួរថា តើឈុតសម្តែងមួយណា ដែល Song Hye Kyo ពិបាកជាងគេ? ពេលនោះនាងបាននិយាយថា « សម្រាប់ខ្ញុំសម្តែង ជាតួរីករាយមានការលំបាក តែបើឲ្យសម្តែងជាតួសោកសៅ ខ្ញុំចូលចិត្ត »។

តារាសម្តែង ដែលត្រូវប្រិយមិត្ត ស្គាល់ច្បាស់ ក្នុងភាពយន្ត « បំណុលផ្ទះជំពាក់ស្នហ៍» នាង Song Hye Kyo បានចាប់អាជីពជាតារាសម្តែង អស់រយៈពេល ១៧ឆ្នាំមកហើយ ដោយតារារូបនេះ បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងវិស័យភាពយន្ត តែយ៉ាណាក៏ដោយ នាងបាននិយាយថា ចង់ឲ្យពេលវេលាត្រឡប់ក្រោយ ព្រោះនាងចង់រៀនភាសា ហើយចង់ឲ្យខ្លួនឯងពូកែជាងនេះ ។

ទស្សនារូបភាព Song Hye Kyo ក្នុងឈុតម៉ាក Dior ជាមួយ ទំព័រកំសាន្ត ទាំងអស់គ្នា !


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea Song Hye Kyo