CamNews

តារា 

ម៉េង កែវពេជ្ជតា " សុខ​ចិត្ត​ដាច់​ពោះ​ស្លាប់ ក៏​មិន​បោះ​បង់​កូន​ចោល​ឡើយ"

(ភ្នំពេញ)៖ដើម្បីបំពេញតួនាទីធ្វើជាម្តាយល្អ ក្នុងការមើលថែរក្សាថ្នាក់ថ្នមកូន ដែលប្រសូត្រចេញពីផ្ទៃរបស់ខ្លួន តារាចម្រៀងសំឡេងពីរោះរណ្តំអង្រួនបេះដូងអ្នកស្តាប់ អ្នកនាង ម៉េង កែវពេជ្ជតា បានប្រ​កាសជំហយ៉ាងដាច់​ណា​ត់​ថា ទោះបីជាខ្លួនត្រូវដាច់ពោះស្លាប់ ក៏គ្មានថ្ងៃត្រូវបោះបង់​ចោលកូន​ ទៅ​ស្រវ៉ាយកទ្រព្យសម្ប​ត្តិនោះឡើយ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់អ្នកមេម៉ាយរូបស្រស់ ម៉េង កែចពេជ្ជតា ថ្មីៗនេះ បាន​បង្ហោះ​រំឭករឿងអតីតកាល គ្រាដែលប្តឹងឡើងតុលាការលែងលះស្វាមី លោកឧត្តមសេនីយ៍ទោ ផ្កា​យ២ មួង ឃីម ហើយត្រូវបានតុលាការ សួរនាំជុំវិញជម្រើសពីរ រវាងកូននិងទ្រព្យសម្បត្តិ តើមួយ​ណាសំ​ខាន់ ដែលនាងគួរពិចារណា ជ្រើសរើសយកមុនគេ​។

តារាចម្រៀងចាស់វស្សា សំឡេងរៃកណ្ដឹង អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរលើកឡើងថា «នៅពេលលែងលះ ! ស្ត្រីជាម្តាយត្រូវតុលាការសួរថា តើរវាងកូនៗ និងទ្រព្យសម្បត្តិចង់ជ្រើសរើសយក មួយណា ??? ខ្ញុំនឹងឆ្លើយថា ទោះជាត្រូវដាច់ពោះស្លាប់ ក៏ខ្ញុំត្រូវតែយកកូនៗជាដាច់ខាត!!! នេះជាក្រមសីលធម៌ នេះជាព្រហ្មវិហាធម៌ នេះជាចរិតពិត នៃត្រកូលខ្ញុំ ។ ជូនពរបងប្អូន ពុកម៉ែ មីងមានិងមិត្ត..»។

តាមរយៈខ្លឹមសាខាងលើនេះ អាចបញ្ជាក់បានថា តារាស្រី ម៉េង កែវពេជ្ជតា ពិតជាម្តាយ និងជា​ស្រ្តីដែ​លមានទំនូលខុសត្រូវខ្ពស់ ក្នុងនាមបំពេញតួនាទីជាម្តាយ ដើម្បីផ្តល់សេចក្តីសុខ និង​ភាពកក់ក្តៅសម្រាប់កូនៗ។ មិនតែប៉ុណ្ណោះព្រហ្មវិហាធម៌នេះ ក៏ទទួលបានការលើកសរសើរ ពី​សំណាក់​​ទស្ស​និ​ជននៅជុំវិញខ្លួនផងដែរ ខណៈនាងគឺមនុស្សស្រីដែលមើលឃើញ ពីសុខទុក​កូនសំ​ខាន់ជាងទ្រព្យសម្បត្តិ ដែលជារបស់កើតក្រោយមនុស្ស។

សូមបញ្ជាក់ថា បើគិតរហូតមកទល់ពេលនេះ អ្នកនាង ម៉េង កែពេជ្ជតា និងអតីតស្វាមីលោកឧត្តមសេនីយ៍ទោ ផ្កា​យ២ មួង ឃីម បានសម្រេចលែងលះគ្នា ជាផ្លវការមានរយៈពេលជាង៥​ឆ្នាំមកហើយ ខណៈកូនៗក៏ត្រូវបានតុលាសម្រេចឲ្យនាង ទទួលភារកិច្ចចិញ្ចឹមថែរក្សា៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Meng keopithchenda Star news local news