CamNews

តារា 

លីឡា មាន​ម៉ែ​យ៉ែម​ ទាក់​ទង​តាម​ទូរ​ស័ព្ទ​ឲ្យ​ពួក​ប្រុសៗ សម្បូរ​ទ្រព្យ​ធា​នា​ចិញ្ចឹម

ភ្នំពេញ៖ មុននេះបន្តិច តារាសម្តែងវ័យក្មេង លេចមុខច្រើនជាងគេ តាមរយៈការសម្តែងខារ៉ាអូខេ
បទចម្រៀងនៅក្នុងផលិតកម្មសាន់ដេ កញ្ញា លីឡា បានលេចឮព័ត៌មាន ល្ហិចល្ហៀងចេញមកថា
នាងមានទំនាក់ទំនងមិនធម្មតា ជាមួយឧកញ៉ាសម្បូរទ្រព្យម្នាក់ ។ មិនតែប៉ុណ្ណោះឧកញ៉ាម្នាក់នោះ
ថែមទាំងឧបត្ថម្ភ រាល់ការចាយវាយ និងទិញរបស់របរទំនើបៗទាន់សម័យ ឲ្យនាងប្រើប្រាស់ជា
ច្រើនទៀតផង ។

ប៉ុន្តែជុំវិញការលេចឮព័ត៌មានទាំងនេះ តារាសម្តែងដែលកំពុងតែមានប្រជាប្រិយភាព និងលេចធ្លោរ
នៅក្នុងពិភពសិល្បៈរូបនេះ បានបដិសេធភ្លាមៗថា នាងមិនមានទំនាក់ទំនងស្នេហា ជាមួយឧកញ៉ា
ណាម្នាក់ឡើយ ហើយក៏គ្មានអ្នកណាឧបត្ថម្ភនាង ពីក្រោយខ្នងដែរ ។

ដោយឡែកនៅក្នុងជំនួបជាមួយគេហទំព័រ LookingTODAY ស្រីស្រស់សិចស៊ីសម្បូរសាច់ ដើមទ្រូង
កញ្ញា លីឡា បានទទួលស្គាល់ថា នាងពិតជាមានបុរសៗតាមស្រឡាញ់ និងទូរស័ព្ទហៅនាងទៅញ៉ាំ
បាយ ជាមួយជាច្រើនពិតមែន តែបានបដិសេធ និងមិនឈឺក្បាលវិលមុខជាមួយអ្នកទាំងនោះឡើយ។

លីឡា បានបន្តថា"តាមពិត អ្នកដែលទូរស័ព្ទមកខ្ញុំមួយចំនួន ខ្ញុំស្គាល់ ហើយមួយចំនួន ខ្ញុំមិនដែល
ស្គាល់មុខនោះទេ គឺគេ ស្គាល់តែលេខរបស់ខ្ញុំប៉ុណ្ណោះ ។ ពេលខ្លះអ្នកដែលទូរស័ព្ទមកខ្ញុំ បាននិ
យាយថា ចង់ណាត់ខ្ញុំញ៉ាំបាយជាមួយ និងថែមទាំងនិយាយថាចង់ចិញ្ចឹមខ្ញុំទៀតផង ។ ប៉ុន្តែនៅ
ពេលដែលខ្ញុំ ឮពាក្យបែបនេះ ខ្ញុំក៏ចុចបិទទូរស័ព្ទទៅ ព្រោះអីខ្ញុំមិនដែលស្គាល់ផង តែបែរជាមក
និយាយថា ចង់ចិញ្ចឹមខ្ញុំបែបហ្នឹង "។

តារាសម្តែងសម្បូរមន្តស្នេហ៍ លីឡា បាននិយាយឲ្យដឹងបន្ថែម ដោយមិនលាក់លៀមទៀតថា "ចំពោះ
អ្នកទូរស័ព្ទមកខ្ញុំ គេបាននិយាយថា ចង់នៅជាមួយខ្ញុំ ហើយពេលដែលខ្ញុំឮ គេនិយាយបែបនេះខ្ញុំ ក៏
បិទទូរស័ព្ទទៅ ព្រោះមកនិយាយឆ្កួតៗអ៊ីចឹង ហើយពេលខ្លះ គេបានឲ្យមនុស្សស្រី មកនិយាយជា
មួយ ខ្ញុំទៀតផង តែខ្ញុំមិនអើពើរ និងគិតគូពីរឿងហ្នឹងនោះទេ "។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះតារាសម្តែងសិចស៊ីសម្បូរកន្លង់ៗសុំស្នេហ៍កញ្ញា លីឡា ត្រូវ
បានមហាជន និងស្រទាប់យុវវ័យមើលឃើញថា នាងទទួលបានប្រជាប្រិយភាព និងលេចធ្លោរយ៉ាង
ខ្លាំងតាមរយៈ ទេពកោសល្យនៃការសម្តែងរបស់នាង នៅក្នុងខារ៉ាអូខេ ។ មិនតែប៉ុណ្ណោះ សម្រស់ដ៏
ស្រស់សោភារបស់នាង ក៏ត្រូវបានមហាជននិងមិត្តៗយុវវ័យកោតសរសើរពេញៗមាត់ថា ស្អាតគ្រប់ៗ
គ្នាទៀតផង ៕

Looking Today

Looking Today

Looking Today


ព័ត៌មានកំសាន្តស្តីពីតារាៗ ដ៏សំបូរបែបគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lila entertainment khmer star actress rich man love phnom penh