CamNews

តារា 

គេថា Tom Cruise និង David Backham កំពុងស្រឡាញ់គ្នា

មានមាតិជាច្រើនដែលគេសង្ស័យទៅលើការលះលែងគ្នារវាង Tom Cruise និងនាង Katie Holme
ជាទូទៅក្នុងការបកស្រាយរបស់ Tom គេបានប្រាប់សាធារណៈជនអោយដឹងថាគេជាមួយនឹងនាង
Katie ដែលជាប្រពន្ធទី ៥ មានការមិនចុះសម្រុងគ្នាហើយនាង Katie គឺពិតជាអន្ទះសារខ្លាំងក្នុងការ
ចង់លះលែង។

ប៉ុន្តែកាលពីពេលថ្មីៗនេះមានពត៌មានដែលចេញមកថា Tom និង David Backham គឺមានទំនាក់
ទំនងស្នេហាជាមួយគ្នាដែលជាហេតុនាំអោយមានការលេះលែងរវាង Tom និង Katie។ បើគិតពី
ទំនាក់ទំនងរបស់អ្នកទាំង ២ នេះវិញគឺគេបានស្គាល់គ្នាក្នុងឆ្នាំ ២០០៣ ក្នុងការចូលរូមកម្មវិធីជាសា
ធារណៈមួយដែល David បាននិយាយកាលពីពេលនោះថា Tom Cruise គឺជាបុគ្គលម្នាក់ដែលមាន
សារសំខាន់ណាស់សម្រាប់អាជីពជាតារាបង្ហាញម៉ូដរបស់គាត់ ហើយសម្រាប់ Tom Cruise វិញ
នោះក៏បាននិយាយផងដែរថាគាត់គឺពិតជាចង់ថតភាពយន្តមួយជាមួយនឹង Backham ណាស់។

Backham និយាយថា Tom Cruise គឺជាមនុស្សតែម្នាក់គត់ដែលបានប្រាប់គាត់អោយចាកចេញពី
អង់គ្លេសមកលេងបាល់អោយអាមេរិក និងនាំគាត់អោយក្លាយជាតារាបង្ហាញម៉ូដដូចសព្វថ្ងៃ មិន
ត្រឹមតែប៉ុណ្ណោះ David បានទិញវីឡាមួយនៅក្បែរផ្ទះរបស់ Tom Cruise ទៀតផងគឺដើម្បីងាយ
ស្រួលក្នុងការចេញចូល។

នៅមានសកម្មភាពមិនសូវជាធម្មតាជាច្រើនទៀតរវាងតារាទាំង ២ នេះដែលបណ្ដាលអោយពួកគេ
បានក្លាយជាមុខសញ្ញារបស់គ្រប់ទស្សនាវដ្ដីយើងចាំមើលទាំងអស់គ្នាថាតើអ្នកទាំង ២ មានពាក្យ
ដើម្បីដោះសារនឹងការយល់ឃើញបែបនេះនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14