CamNews

ភាពយន្ត 

Tom Cruise ពីប្រុសស្អាតក្រអឺតក្រទម ដល់ទាហានប្រយុទ្ធជាមួយខ្មោច ហើយថ្មីៗជាឈ្មួញដឹកថ្នាំញៀនក្នុងរឿងថ្មី

កំសាន្ត ៖ មិនបាច់រ៉ាយរ៉ាប់ទេថា Tom Cruise ជាអ្នកណា ហើយគាត់បានធ្វើអីខ្លះ ។ រាល់តួអង្គដែលកំពូលតារាសម្តែងរូបនេះដើរតួ សុទ្ធតែទទួលការកោតសរសើរពីផលិតករ ភាពយន្ត ជាពិសេសគឺហ្វេនរបស់គាត់តែម្តង ហើយបើនិយាយពីអ្នកដែល Crush លើគាត់វិញគឺរាប់មិនអស់ទេ ។ 
បទពិសោធន៍ក្នុងការសម្តែងតាំងពីវ័យជាង ២០ ឆ្នាំក្នុងឆ្នាំ ១៩៨៣ រហូតមកដល់បច្ចុប្បន្ន គឺថាមិនធ្វើឲ្យអ្នកទស្សនាខកចិត្តឡើយ ហើយហ្វេនមានហ្វេនរាប់លាននាក់ ប្រាកដជាបានដឹងពីស្នេហារបស់គាត់ជាមិនខាន​ ។ 
តាំងពីតួអង្គប្រុសស្អាតចរិក ក្រអឺតក្រទម រហូតដល់តួអង្គទាហានប្រយុទ្ធជាមួយខ្មោចឆៅ ហើយថ្មីៗនេះ គាត់សម្តែងជាជួញដូចដឹកថ្នាំញៀន ក្នុងភាពយន្តថ្មីដែលមានចំណងជើងថា "American Made​" ។ 
"American Made​" នឹងនិយាយពីអ្នកបើកបរយន្តហោះម្នាក់ដែលបានទទួលការងារពីភ្នាក់អារ CIA ហើយក្នុងពេលតែមួយ ជាអ្នករត់ពន្ធគ្រឿងញៀននៅប្រទេសភាគខាងត្បូងក្នុងកំឡុងឆ្នាំ ១៩៨០ ។ 
រង់ចាំដល់ពេលណាទៀត? មកជួប Idol របស់អ្នកឥលូវនេះតាមរយៈរឿង "American Made​" ដែលកំពុងតែចាក់បញ្ចាំងហើយ! 

ទស្សនា Trailer នៅទីនេះ !




ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited