CamNews

ទូរស័ព្ទ 

ពេលឃើញនឹងភ្នែក កាន់ផ្ទាល់ដៃ ទើបដឹងថា Samsung Galaxy A កាលីប ទាន់សម័យ អស់ទាស់!

ភ្នំពេញៈ កាលពីថ្ងៃទី 23 មករា នៅសណ្ឋាគារ កាំបូឌីយ៉ាណា Samsung ដែលជាក្រុមហ៊ុនទូរស័ទ្ទលេខ 1​ ក្នុងពិភពលោក​ និងលេខ 1 នៅក្នុងប្រទេសកម្ពុជា  បានរៀប  ចំ   សន្និសីទ កាសែតអំពីការដាក់សម្ពោធ និងលក់ជាផ្លូវការនូវទូរស័ព្ទជំនាន់ថ្មី Samsung Galaxy A ដែលមាន​ 3ម៉ូដែលគឺ  Galaxy A3, Galaxy A5 និង Galaxy A7។  ទូរស័ព្ទ Samsung Galaxy A ជាទូរស័ព្ទកាលីបបំផុតសម្រាប់យុវវ័យ ជាមួយ រូបរាង តួ លោហៈ ស្លីម  មានកម្មវិធីថតរូប Selfie ប្លែកៗ ច្រើន ម៉ូដ ជាមួយអេក្រង់ Super AMOLED ច្បាស់ដូចធម្ម ជាតិ ជាមួយនឹង ស៊ីម Hybrid ។ ក្នុងថ្ងៃនោះ ឃើញមានយុវវ័យជាច្រើនក្រុមបានចូលរួមធ្វើតេស្តប្រើសាក ល្បង និងប្រៀបធៀប Samsung Galaxy A ទំាង 3 ស៊េរី     ដែល ក្រុមហ៊ុនបានដាក់បង្ហាញ។ អ្នកខ្លះកាន់ Samsung Galaxy A7 នៅមុខកញ្ចក់ដើម្បីដឹង ថាតើវាស័ក្តិសម និង   កាលីប ប៉ុណ្ណា  ហើយ  អ្នកខ្លះនាំគ្នា សាកថតរូប Selfie ស្ទីលប្លែកៗជាមួយកាមេរ៉ាមុខទំហំដល់ ទៅ 5MP ដែលមានកម្មវិធី Selfie ច្រើន ម៉ូដ

ក្នុងឱកាសនោះ លោក​ ជា សុជាតិ  បាន    ឱ្យដឹងថា: "ដូចអ្វីដែលបានប្តេជ្ញាក្នុងការស្វែងរកបច្ចេកវិជ្ជា ច្នៃ ប្រឌិត ថ្មី ដើម្បីបំពេញតម្រូវការ    របស់អ្នកប្រើប្រាស់ដើម្បីធ្វើឲ្យជិវីតកាន់តែប្រសើរនោះ Galaxy A  បាន លេចចេញជារូបរាងជាមួយនឹងការរចនាយ៉ាងផ្ចិតផ្ចង់លើ រូបរាង ស្លីមស្រស់ស្អាត ជាមួយតួលោហៈ ដ៏រឹង មាំ  អេក្រង់ super AMOLED  ច្បាស់ឥតខ្ចោះ ជាមួយកម្មវិធី Selfiesប្លែកៗច្រើនម៉ូដដើម្បីផ្សាភ្ជាប់អ្នកទៅ នឹង សង្គម ស៊ីវិល័យ ជាពិសេសមនុស្សជំនាន់ថ្មីដែលចូលចិត្តបង្ហាញស្ទីលកាលីបប្លែកៗរបស់ខ្លួន"។

អំពី Galaxy A3, A5 និង A7

អេក្រង់

ទំហំអេក្រង់ Galaxy A3 = 4.5 អ៊ីញ, A5 = 5 អ៊ីញ  និង  A7= 5.5 អ៊ីញ   ដោយបំពាក់ជាមួយបច្ចេកវិជ្ជា អេ ក្រង់ Super AMOLED ច្បាស់ឥតខ្ចោះដូចធម្មជាតិ    និងផ្តល់ភាពងាយស្រួលទោះបីស្ថិតក្រោម ពន្លឺថ្ងៃ។

រចនារូបរាង

ការរចនាកាលីបទាន់សម័យ រាងស្តើង និងមានតួលោហៈ    ពិតជា  អាចបង្ហាញនូវស្ទីលជីវិតដ៏រីករាយ ។ Galaxy A3 មានកម្រាស់ត្រឹម 6.7 ម.ល, A5 កម្រាស់ 6.9 ម.ល និង A7 កម្រាស់ 6.3 ម.ល ដែលស៊េរីទូរស័ព្ទស្តើងជាង គេបំផុតរបស់ Samsung។

ថតរូប Selfie បែបថ្មី

ទទួលយក   បទ ពិសោធន៍ថតរូប Selfie បែបថ្មីល្អដាច់គេជាមួយកាមេរ៉ាមុខទំហំ 5 មេហ្គាភិកសែល និង មានកម្មវធីថតរូប Selfie ថ្មីប្លែកដូចជា Wide Selfie,Palm Selfie, Animated GIF,Beauty Face Features, Rear-cam Selfie ដែលអនុញ្ញាតឲ្យអ្នកថតរូប Selfie បានច្បាស់ និងទំហំរូបភាពធំ។

Samsung ធ្វើឲ្យមានការភ្ញាក់ផ្អើល  លើសពីការរំពឹងទុក    ក្នុងពិភពស្មាតហ្វូន ដែលក្រុមហ៊ុន Samsung សង្ឃឹមថាទូរស័ព្ទ Galaxy A ទំាងបីស៊េរីនេះនឹងក្លាយជាទូរស័ព្ទដែលពេញនិយមជាងគេបំផុតក្នុងស្រទាប់ យុវវ័យ។

អំពីក្រុមហ៊ុន  Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទី កន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរ យើង  កំពុ   ងតែផ្លាស់ប្ដូរឱ្យកាន់តែប្រសើរ ឡើង នូវពិភព ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ា ស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី  និងដំណោះស្រាយ ផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000    នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិ មាណ លក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។

ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech Galaxy A