CamNews

ភាពយន្ត 

បើមិនហ៊ានកុំទស្សនា ខ្សែភាពយន្តថី្មបែបរន្ធត់គឺរឿង SAW 3D

ខ្សែរភាពយន្តថី្មដែលនឹងបង្ហាញជូនអោយលោកអ្នកទស្សនានៅLegend Cinema មាន
ចំនងជើងថា SAW 3D។ ខែ្សភាពយន្តនឹងមកជូននូវភាពរន្ធត់ភ័យខ្លាច យ៉ាងខ្លំាងនៃ
សេចក្តីស្លាប់ ដែលមនុស្សគ្រប់រូបមិនដែលបាននឹងជួបប្រទះ វាហាក់បីដូចជាហ្គោមមួយ
ដែលតំរូវអោយលោកអ្នកលេងដាក់ជីវិត។

ខ្សែភាពយន្តនេះបានបង្ហាញអំពីអំពើឃោឃៅរបស់Jigsawដែលបន្សល់ពីវគ្គមុនៗ ក្រុម Jigsaw ដែលនៅមានជីវិតបានប្រមូលផ្តុំគ្នាដើម្បីស្វែងរកជំនួយពីមេដឹកនាំខ្លួន និង សមាជិកដែលនៅរស់។ Bobby Dagen គឺជាអ្នករៀបចំគំរោងសំលាប់មនុស្សដោយសំងាត់និងសាហាវបំផុត.......

បចេ្ចកវិទ្យាថតកុនដំបូងគេគឺថតដោយប្រព័ន្ធកាម៉ារ៉ាឌីជីថល SI-3D ឈានមុខគេបង្អស់ ដែលធ្វើឲ្យ Saw 3D ជាខ្សែភាពយន្តលក្ខណៈហ្គេមសំលាប់មនុស្សដ៏រន្ធត់របស់ Jigsaw ដែលមិនធ្លាប់មានពីមុនមក។ តារាសម្ដែងនៅក្នុងភាពយន្តនេះមានដូចជា Tobin Bell, Costas Mandylor, Betsy Russel. ជាមួយ Sean Patrick Flanery និង Cary Elwes។ Saw 3D ត្រូវបានដឹកនាំសំដែងដោយលោក Kevin Greutert, និពន្ធដោយលោក Patrick Melton, Marcuy Danstan និង ផលិតដោយលោក Gregg Hoffman, លោក Oren Koules និងលោក Mark Burg។ Saw 3D ត្រូវបានផ្សព្វផ្សាយដោយស្ទូឌីយូ Liongate ។ Twisted Picture នាំមកដោយផលិតកម្ម Burg/Koules/Hoffman។

ដូច្នេះប្រញាប់ឡើង រោងកុនLegend Cinema កំពុងរង់ចាំអ្នក។ ខាងក្រោមនេះគឺជាឈុតខ្លះ
នៃរឿងទំាងមូល:







ដោយ ខេមរៈ
Legend Cinema

Tags: diemoviehorriblecrysaw 3dsacre