CamNews

តារា 

ខ្សែភាពយន្តដ៏រន្ធត់រឿង “រាត្រីក្នុងមន្ទីរពេទ្យ” របស់ឥណ្ឌូនេស៊ីនឹងមកដល់រោងភាពយន្តកម្ពុជាថ្ងៃទី ២២

កំសាន្ត ៖ ខ្សែភាពយន្ត “រាត្រីក្នុងមន្ទីរពេទ្យ” ជាខ្សែភាពយន្តមួយដែលកំពុងតែមានការគំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនរបស់ប្រទេសឥណ្ឌូនេស៊ី ដែលនឹងមានវត្តមាននៅក្នុងរោងភាពយន្តរបស់ប្រទេសកម្ពុជាយើងនាថ្ងៃទី ២២ ខែមីនាខាងមុខនេះ ដែលមានបញ្ចូលសម្លេងជាភាសាខ្មែរ។

ខ្សែភាពយន្ត “រាត្រីក្នុងមន្ទីរពេទ្យ” ជាខ្សែភាពយន្តដ៏រន្ធត់មួយដែលនិយាយពីប្ដីប្រពន្ធមួយគូរដែលបានសម្រេចចិត្តរើទៅរស់នៅកន្លែងដាច់ស្រយាលមួយ ក្រោយពីមានការបញ្ចោះបញ្ចូលពីសាច់ញាត្តិរបស់ខ្លួន ទាំងដែលប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែទៅហើយ។ ថ្ងៃមួយប្រពន្ធនោះបានឈឺពោះ ដែលចំជាថ្ងៃដែលប្រជាជននៅក្នុងភូមិនោះ តែងតែគោរពពិធីឧទិស្ទកុសលដល់ព្រលឹងខ្មោច ដែលត្រូវបានដោះលែងអោយមានសេរីភាព។


ព្រោះតែមិនដឹងអ្វី និងបូករួមទាំងភ័យប្រពន្ធឈឺពោះផងនោះ នាងត្រូវបានបង្ខំចិត្តបញ្ជូនទៅកាន់មន្ទីរពេទ្យមួយទាំងដែលពួកគេគិតស្មានមិនដល់ថាវាជាមន្ទីរពេទ្យដ៏គួរអោយខ្លាចមួយទៅវិញ។ ចង់ដឹងថាតើខ្សែភាពយន្ត “រាត្រីក្នុងមន្ទីរពេទ្យ” គួរអោយខ្លាចកម្រិតណានោះ កុំខកខានក្នុងការចាក់បញ្ចាំងថ្ងៃដំបូងដែលជាថ្ងៃទី ២២ ខែមីនាខាងមុខនេះ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖ គន្ធា

ប្រភព​ ៖ Westec Media Limited


Tags: Movie Article