CamNews

កីឡាអន្តរជាតិ 

បាល់ទាត់ស៊ីហ្គេមឈានដល់វគ្គបញ្ចប់

ក្រោយពីប្រកួតជំរួសយ៉ាងស្វិតស្វាញរយះពេលជាង២សប្តាហ៍រួចមកពេលនេះការប្រកួត
ផ្តាច់ព្រត័ដណ្តើមយកមេដាយមាសស៊ីហ្គេមបានឈានមកដល់គឺរវាងក្រុមម្ចាស់ផ្ទះឥណ្ឌូ
នេស៊ី នឹងម៉ាឡេស៊ីដែលនឹងប្រព្រឹត្តទៅនៅរាត្រីនេះ វេលាម៉ោង ១៩:៣០នាទី ក្នុងកីឡា
ដ្ឋាន Gelora Bung Karno។
អ្នកគាំទ្រឥណ្ឌូនេស៊ីទាំងអស់កំពុងតែទន្ទឹងរង់ចាំថាតើក្រុមរបស់ពួកគេអាចក្លាយជាជើង
ឯកក្នុងស៊ីហ្គេម លើកទី២៦ ក្នុងឆ្នាំ២០១១ នេះដែររឺទេ។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីធ្លាប់ទទួលបានមេដាយមាសស៊ីហ្គេមម្តងហើយកាលពីឆ្នាំ១៩៩១
នៅក្នុងទីក្រុងមានីល ប្រទេសហ្វីលីពីន នឹងជាជើងឯករងនៅក្នុងឆ្នាំ២០០១ ក្រោយពីបាន
ចាញ់ប្រទេសថៃ។
មុនការប្រកួតដណ្តើមយកជើងឯក ក៏មានការប្រកួតយកលេខ ៣,៤ ផងដែររវាងក្រុម
មីយ៉ាន់មា នឹងវៀតណាម វេលាម៉ោង ១៦:០០នាទី៕


ដោយ វឌ្ឍនា

Tags: footballsea game