CamNews

ព័ត៌មានបច្ចេកវិទ្យា 

ឆត្រទំនើប មិនបាច់មានដំបូល ក៏អាចជ្រកភ្លៀងបាន

អ្នកប្រហែលជាធ្លាប់បានប្រើឆត្រដើរនៅក្រោមទឹកភ្លៀង ដូច្នេះ អ្នកក៏ប្រហែលជាបានដឹងអំពី
ផលប្រយោជន៍របស់វា ក៏ប៉ុន្ដែ វាក៏មានការលំបាកខ្លះៗដែរ នៅពេលមានខ្យល់ខ្លាំង ឬដើរនៅ
តាមផ្លូវចង្អៀត។

ដោយសារតែមើលឃើញកត្តាលំបាកខាង​លើ​នេះហើយ ក្រុមអ្នករចនាចិន មានគំនិតមួយ ដែល
ហៅថា Air Umbrella។ គំនិតនេះ បច្ចុប្បន្ន ត្រូវបានគេដាក់ឡើង បង្ហាញនៅលើទំព័រ Kickstarter
ដើម្បីប្រមូលទុន សម្រាប់ផលិត។

ឆត្រ Air Umbrella ប្រើប្រាស់ខ្យល់ ជំនួសឱ្យក្រណាត់ធម្មតា ដើម្បីបាំងទឹកភ្លៀង។ ខ្យល់ដែល
បាញ់ចេញដងឆត្រ នឹងរុញច្រានគ្រាប់ភ្លៀង ធ្លាក់ទៅខាង ជួយឱ្យអ្នកគេចផុតទឹកការទទឹក។

មកដល់ពេលនេះ គម្រោងខាងលើ ទទួលបានខ្ទង់ប្រាក់ពីទំព័រ Kickstarter ចំនួនជាង ២៥.០២៤
ដុល្លារអាមេរិក គឺលើសពីខ្ទង់ប្រាក់ដែលត្រូវការក្នុងការផលិត គឺត្រឹមតែ ១០.០០០ដុល្លារអាមេរិក
ខណៈនៅសល់ ៩ថ្ងៃទៀត ទើបបញ្ចប់ដំណាក់កាលប្រមូលទុន នៅលើទំព័រ Kickstarter។

ឆត្រ Air Umbrella នឹងមាន ៣ម៉ូដែល ទី ១ វាមានប្រវែង ៣០សង់ទីម៉ែត្រ ទម្ងន់ ៥០០ក្រាម និង
មានថ្ម ថាមពល ១៥នាទី សម្រាប់ស្ដ្រី។ ម៉ូដែលទី ២ មានប្រវែង ៥០សង់ទីម៉ែត្រ ទម្ងន់ ៨០០ក្រាម
និងថាមពលថ្ម ៣០នាទី។ ម៉ូដែលទី ៣ មានប្រវែង អាចផ្លាស់ប្ដូរបាន ពី ៥០ ទៅ ៨០សង់ទីម៉ែត្រ
មានទម្ងន់ ៨៥០ក្រាម និងមានថាមពលថ្ម ៣០នាទី។ ឆត្រ Air Umbrella ទាំង ៣ម៉ូដែលនេះ មាន
ទទឹង ៣៤សង់ទីម៉ែត្រ។

តាមគម្រោង ឆត្រ Air Umbrella នឹងត្រូវបានផលិត ចាប់ពីខែកញ្ញា ឆ្នាំ ២០១៥ ហើយអ្នកដែល
បានដាក់ទុនតាមរយៈទំព័រ Kick starter នឹងទទួលបានផលិតផលនេះ នៅខែធ្នូ ឆ្នាំ ២០១៥។
ប្រការនេះ មានន័យថា អតិថិជនធម្មតា នឹងត្រូវរង់ចាំរហូតដល់ដើមឆ្នាំ ២០១៦៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Kickstarter


Tags: Air Umbrella Kickstarter rain