CamNews

កីឡាអន្តរជាតិ 

ក្រុមហ៊ុនទូរគមនាគមន៍Zongរបស់ប៉ាគីស្ថាននឹងជាដៃគូ របស់Man Utd


ក្លឹបបាល់ទាត់ដ៏ធំរបស់អង់គ្លេស Manchester United បានយកព្រមទទួលនូវការឧបត្ថម
ផ្គត់ផ្គង់ពីក្រុមហ៊ុនទូរគមនាគមន៍មួយរបស់ប្រទេសប៉ាគីស្ថាន Zong នៅក្នុងរយះពេល
៣ឆ្នាំ។
ក្រុមហ៊ុននឹងប្រកាសភាពជាដីគូជាមួយនឹងក្លឹប Manchester United នៅក្នុងប្រទេសរបស់
ខ្លួន ដែលគេប៉ាន់ស្មានថានៅក្នុងប្រទេសខ្លួនមានអ្នកគាំទ្រក្រុមបិសាចក្រហមនេះជាង១០
លាននាក់។
នាយកផ្នែកពាណិជ្ជកម្មរបស់ក្លឹប Manchester United បាននិយាយថា "វាគឺជាចំណងមិត្ត
ភាពជាមួយនឹងក្រុមហ៊ុនដ៏ក្មេងខ្ចីមួយប៉ុន្តែពួកគេមានមហ្ចិតាចង់ក្លាយទៅជាក្រុមហ៊ុនមុខ
នៅក្នុងប្រទេសរបស់គេ"។
លោកបានបន្តថា"ភាពជាដៃគូជាមួយនឹង Manchester United នឹងផ្តល់អោយពួកគេនូវភាព
លេចធ្លោរ ហើយវាក៏អាចជួយអោយយើងធ្វើការទំនាក់ទំនងដល់ប្រិយមិត្តយើងនៅទីនោះ
ផងដែរ។"

ដោយ វឌ្ឍនា

Tags: englishmanchester unitedsponsorzongcommuniication