CamNews

តារា 

មិនទាន់បានប៉ុន្មានផង Manchester United ទិញបានយុវជនអាយុ ១៧ ឆ្នាំម្នាក់ទៀតហើយ

កាលពីម្សិលមិញ ក្រុមបាល់ទាត់យក្សរបស់អង់គ្លេស បិសាចក្រហម Manchester United
ទើបតែទិញបាន កីឡាកររបស់ Marouane Fellaini ពីក្រុម Everton ក្នុងតំលៃ ២៧,៥ លាន
ផោន ។ ថ្ងៃនេះក៏ជាថ្ងៃបិទរដូវកាល នៃការទិញដូរកីឡាករហើយ ដូចនេះប្រសិនបើក្លឹបបាល់
ទាត់នីមួយៗ ចង់ទិញឬចរចារកីឡាករទៀត គឹត្រូវរង់ចាំការបើកទ្វារម្តងទៀត ក្នុងខែ មករា
ឆ្នាំក្រោយ ។ តែក្នុងថ្ងៃចុងក្រោយនេះ ក្រុមបិសាចក្រហម ក៏ទិញបានកីឡាករថ្មីមួយបន្ថែម
ទៀតដែរ ។

New kid on the block: Janko, 17, has signed for Manchester United from FC Zurich

យុវជនវ័យ ១៧ ឆ្នាំរបស់ក្រុម FC Zurich បានយល់ព្រមចុះកិច្ចសន្យា ផ្ទេរចូលក្លឹបបាល់ទាត់
Manchester United ហើយក្នុងតំលៃ ៧០ ម៉ឺនផោន បន្ទាប់ពីធ្វើអោយ David Moyes ពេញចិត្ត
និងថ្វីជើងដ៏ល្អរបស់ខ្លួន ក្នុងការប្រកួត FIFA Blue Stars Tournament កាលពីដើមឆ្នាំនេះ ។
Saidy Janko គឺជាកីឡាករដែលកើតនៅ Switzerland ហើយឱពុកជាជនជាតិ ហ្សែមបៀរ និង
ម្តាយជាកូនកាត់ ស្វីស-អ៊ីតាលី​ និយាយថាគាត់ពិតជាសប្បាយចិត្តណាស់ ដែលគាត់មានឱកាស
លេងអោយក្រុម Manchester United ។

Late-night capture: Fellaini poses with manager Moyes at Carrington

Saidy Janko ជាកីឡាករចុងក្រោយបង្អស់ ដែលបានចុះកុងត្រាជាមួយ Manchester United
ដែលមានដូចជា Fellaini, Guillermo Varela និង Zaha ៕


ដោយ ៖ កុសល
ប្រភព ៖ dailymail 


Tags: manchester united david moyes Saidy Janko star football