CamNews

កីឡាអន្តរជាតិ 

បិសាចក្រហម Manchester United ធ្លាក់ចេញពី លំដាប់កំពូល Top 3 ក្លឹបបាល់ទាត់ ដែលមានជាងគេ ជាលើកទី ១

បន្ទាប់ពី ផ្លាស់ប្តូរ អ្នកដឹកនាំ និងទំរង់លេង ដែលធ្វើអោយ លទ្ធផល នៃការលេង​ ធ្លាក់ចុះ យ៉ាងខ្លាំង នោះក្រុម បិសាចក្រហម Manchester United បានធ្លាក់ចេញ ពីតារាងក្រុម Top 3 ក្រុមដែល មាន ជាងគេ ជាលើកទី ១ ហើយក្នុង ប្រវត្តិសាស្ត្រ ។

Deloitte money list: Manchester United drop out of top three richest clubs for first time

ជារៀងរាល់ឆ្នាំ Manchester United តែងតែឈរ នៅលំដាប់ លេខមួយ ដែលបន្តកន្ទុយ ដោយក្រុម Real Madrid និង Barcelona ។ លើកនេះ Manchester United ធ្លាក់បាត់ ចេញពី Top 3 រហូតទៅ​ដល់ លេខ ៤ ដែលលេខ ១ ធ្លាក់ទៅលើ Real  Madrid លេខ ២ Barcelona និងលេខ ៣ គឺ Bayern Munich វិញ ។ ខាងក្រោមនេះ ជាតារាងក្លឹប ដែលមាន ជាងគេ ពីលេខ ១ ដល់លេខ ១០​ ។


ជាមួយនិង ការទិញ កីឡាករ Juan Mata ពីក្រុម Chelsea ក្នុងតំលៃ ៣៧.១ លានផោននោះ​ធ្វើ​អោយ អ្នកជំនាញ និងទស្សនិកជន សង្ឃឹមជឿជាក់ថា Moyes នឹងអាច លើកយក Juan Mata មក​ស្រោចស្រង់ Old Trafford អោយងើប មុខឡើងវិញ បាននៅពាក់ កណ្តាល រដូវកាលទៀត ៕ 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ goal 


Tags: manchester united Football club Sport