CamNews

តារា 

បទ «We Like2 party» របស់ Big Bang នឹង​ចេញ​នៅ​ថ្ងៃ​ទី១​ខែមិថុនានេះ

កូរ៉េ៖ បទចម្រៀងថ្មី «We Like2 party» អាល់ប៊ុម Odd របស់ក្រុមចម្រៀង ដ៏ល្បីល្បាញ Big Bang នឹងចេញនៅខែមិថុនានេះ បន្ទាប់ពីបទ«Bae Bae» និង «loser »ដែលកំពុងទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត។

នៅថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៥នេះ YG Entertainment បានបង្ហាញរូបភាពដ៏ទាក់ទាញ របស់សមាជិកទាំង៥នាក់ Big Bang ក្រោមមេឃខៀវស្រងាត់ ហើយបានឱ្យដឹងទៀតថា បទថ្មីរបស់ពួកគេចំណងជើង «We Like2 party» នឹងចេញនៅថ្ងៃទី១ខែមិថុនានេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea