CamNews

តារា 

បែកការណ៍ មិត្តជិតស្និទ្ធ Paul Walker លួចរថយន្តទំនើប ច្រើនគ្រឿង ក្រោយលោកស្លាប់ មិនទាន់បាន ២៤ ម៉ោង

ព័ត៌មានតារា ៖ គួរបញ្ជាក់ថា សោកនាដកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០១៣កន្លង ទៅនេះ ឈានដល់ករណីស្លាប់បាត់បង់ជីវិត លោក Paul Walker តួឯករឿង ប្រឡាំងរថយន្តជាស៊េរី Fast & Furious នោះ បានធ្វើអោយពិភពលោកតក់ស្លុតជាខ្លាំង ជាមួយនឹងការបាត់បង់ កំពូលតារា សម្តែងរូបនេះ​ ស្របពេលដែល បច្ចុប្បន្នភាព នៃការនឹកគិតដល់ ការបាត់បង់រូបលោក នៅតែបន្តមាន នៅឡើយ ទន្ទឹមនឹងការចាក់បញ្ជាំង ខ្សែ   ភាព យន្តថ្មី និង  ជា ស្នាដៃ សម្តែង​​ ចុងក្រោយ លោក Paul Walker នោះគឺ Fast & Furious 7 ដែលទទួលបានការគាំទ្រ ពីជុំវិញពិភពលោក ។


តែដឹងអីថា ព័ត៌មានដ៏រស៊ើបស្តីពីករណីស្លាប់ លោក Paul Walker បានផ្ទុះឡើងសាជាថ្មីក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីសារព័ត៌មានបរទេស បានចុះលើទំព័រមុខរបស់ខ្លួនអោយដឹងថា មិត្ត ជិតស្និទ្ធលោក Paul Walker លួចរថយន្តទំនើបច្រើនគ្រឿង បន្ទាប់ពី  លោកគ្រោះថ្នាក់ចរាចរណ៍ស្លាប់ មិនដល់ ២៤ ម៉ោងផង នោះ ពោល សារ ព័ត៌មាន  បរទេស  បាន  ចុះផ្សាយអោយដឹងថា មិត្តជិតសិទ្ធ លោក    Paul  Walker   ដែល  មាន ឈ្មោះថា Richard Taylor រងនូវការចោទប្រកាន់ ពីបទលាក់បាំង រថយន្ត ក៏ដូចជា លួចរថយន្ត ជាច្រើនគ្រឿងចេញពីឃ្លាំងមួយកន្លែង ក្នុងក្រុង Valencia រដ្ឋ California សហរដ្ឋអាមេរិក ក្នុង   រយៈពេល មិនដល់ ១ ថ្ងៃ  ផង  នោះ បើចាប់គិត ពីគ្រោះថ្នាក់ស្លាប់លោក Paul Walker ។

គួរបញ្ជាក់ នៅពេលដែល Paul Walker ជួបសោកនាដកម្ម គ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត នា ពេលនោះ លោកមានរថយន្តទំនើបៗផ្ទាល់ខ្លួនដល់ទៅ ៣០ឯណោះក្នុងនោះមួយគ្រឿងដែលត្រូវបាន លួចយកទៅនោះ គឺជារថយន្ត   ទំនើប ម៉ូដែល 2011 Porsche GT3 RS  មាន សណ្ឋានរូបរាង ដូចរូប ភាពខាងក្រោមនេះ ។

មិនត្រឹមតែប៉ុណ្ណោះ សេចក្តីរាយការណ៍ បន្ថែមអោយដឹងថា រថយន្តទំនើប ៦ គ្រឿងផ្សេងៗទៀត របស់ លោក Paul Walker   ដែល  បាន បាត់ទៅនោះ រួមមានដូចជា 2008 BMW M3, a 2006 Crown Victoria និង a 2004 GMC ជាដើម ។


បច្ចុប្បន្នភាព ខណៈមានការដាក់ពាក្យបណ្តឹង   ពី  ឪពុក  ជនរងគ្រោះ​ ទៅលើករណីបាត់ និង លួចរថ យន្ត ទំនើបច្រើនគ្រឿងខាងលើ  ជនជាប់ចោទ លោក Richard Taylorពុំទាន់មានការចេញមុខស្រាយ បំភ្លឺអ្វីនៅឡើយទេ ស្របពេល ភ្នាក់ងារ មានសមត្ថកិច្ច កំពុងតែធ្វើការតាម  ដានស៊ើបអង្កេត ឯករាជ្យ និង ជាផ្លូវការ ទៅលើករណីពាក្យបណ្តឹងមួយនេះ​ខណៈឪពុកជនរងគ្រោះ ជាដើមបណ្តឹងនោះទាមទារ ដោយតម្រូវអោយ ជនជាប់ចោទ Richard Taylor សងត្រលប់មកវិញនូវបណ្តារថយន្តទំនើបឬក៏សាច់ ប្រាក់មួយចំនួន ក្នុងករណីគេលក់រថយន្តទាំងនោះចេញបាត់ទៅហើយ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ huffingtonpost និង moviepilot


Tags: Westec Hollywood movie Disney Sony Legend Major cineplex Furious 7 Paul Walker