CamNews

តារា 

គង់ ចាន់រដ្ឋា ចង់ធ្វើខ្លួនសិចស៊ីដូចអប្សរានៅលើ ផ្ទាំងថ្មរងការរិះគន់ យ៉ាងចាស់ដៃពី Friend ក្នុង Facbook

ភ្នំពេញ៖ តារាចម្រៀង មានប្រជាប្រិយភាព គួរសមនៅក្នុងពិភពសិល្បៈ កញ្ញា គង់ ចាន់រដ្ឋា ត្រូវ
បានមហាជន គ្រប់ស្រទាប់វណ្ណៈដឹងថា នាងជាតារាចម្រៀង ប្រចាំផលិតកម្ម"រស្មីសឹង្ហមាស" ជា
ផលិតកម្មមិនសូវមានឈ្មោះ បោះសំឡេងនៅលើទីផ្សារ ដូចផលិតកម្មមួយចំនួន ផ្សេងទៀត
ឡើយ។

អតីតតារាចម្រៀង ប្រចាំក្រុម Utopia ស្រីស្រស់ គង់ ចាន់រដ្ឋា នៅក្នុងឆ្នាំ២០១២នេះ ហាក់ដូចជារង
នូវ ព័ត៌មានបោកបក់ដូចព្យុះ មកលើរូបនាងយ៉ាងខ្លាំង ដោយសារនាងបាន បង្ហោះរូបភាពសិចស៊ី
នៅលើបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក ( Facebook )ជាច្រើនសន្លឹក ។ ពេលនោះគេប្រៀប
នាងដូចជា តារាសម្តែងសិចស៊ី ឆៃ លីដាឡែន ដែលត្រូវបានស្ថានីយ ទូរទស្សន៍នានាបង្អាក់ មិនឲ្យ
ឡើងឆាក ធ្វើឲ្យតារាចម្រៀង សាច់សម៉ដ្ឋរលោង ស្រមោចមិនហ៊ាន វារឡើងទំរូបនេះ ត្រូវបានគេរិះ
គន់។

បើទោះបីជាធ្លាប់ មានព័ត៌មាន បោកបក់មកលើ តារាចម្រៀងសិចស៊ី គង់ ចាន់រដ្ឋា យ៉ាងណាក្តី ក៏នាង
នៅតែមិនបង្អង់ដៃ ក្នុងការសម្ញែញរូបភាព សិចស៊ីរបស់នាង មកបង្ហោះនៅលើ Account Facebook
ឡើយ ។ គ្រាន់តែតារាចម្រៀង ដើមទ្រូងធំមូលក្បំ និងជាអតីតពិធីការិនី គង់ ចាន់រដ្ឋា បានបង្ហោះរូប
ភាពបញ្ចេញ ដើមទ្រូងនៅលើ Facebook របស់នាង ភ្លាមៗនោះ គេមើលឃើញថា មានអ្នកចុច Like
និង Comment ជាច្រើននាក់ ។

ក្នុងចំណោមមិត្តភក្តិនៅក្នុង Facebook របស់ស្រីស្រស់ គង់ ចាន់រដ្ឋា ត្រូវបានអ្នកនិយមលេងបណ្តាញ
ទំនាក់ទំនង សង្គម Facebook ក៏ដូចជា Friend របស់នាងបាន Comment ជាច្រើនមកសរសើរនាង
និងអ្នកខ្លះក៏បានរិះគន់ យ៉ាងចាស់ដៃផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានមិត្តភក្តិនៅក្នុង Facebook
របស់នាងមួយចំនួនបាន Comment រិះគន់យ៉ាងធ្ងន់ៗ មកលើរូបនាងថា "ស្អាតអី មុខដូចស្វាចឹង..!"
និងម្នាក់ទៀតបានរិះគន់ថា "បញ្ចេញដើមទ្រូងមើល ខ្លួនអែងជនជាតិអឺរ៉ុប!"។

ខណៈដែលស្រីស្រស់ សម្ផស្សឆើត គង់ ចាន់រដ្ឋា បានឃើញមិត្តភក្តិនៅក្នុង Facebook របស់នាងបាន
សរសេរ Comment ចេញមករិះគន់និង ថាឲ្យខ្លាំងៗបែបនេះធ្វើឲ្យស្រីស្រស់រូបនេះក្តៅចុងច្រមុះភ្លាមៗ
ហើយពេលនោះនាង ក៏បានសរសេរតបវិញ ដោយមិនបង្អង់យូរថា "អ្នកពូកែរិះគន់គេអញ្ចឹង.. ចុះអ្នក
មានបានធ្វើឲ្យខ្លួនឯង កើតជាកូនខ្មែរ ល្អហើយឬនៅ? ហើយអ្នកដែលបានឃើញ រូបនាងអប្សរានៅលើ
ជញ្ជាំង ប្រាសាទហើយឬនៅ? ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំចង់ប្រៀបធៀប ឲ្យអ្នកមើល..ព្រោះខ្ញុំក៏ជាកូនខ្មែរ
ដែរ ហើយខ្ញុំធ្វើអ្វីក៏ដោយ ក៏មិនដែលភ្លេចថាខ្ញុំជានរណា ហើយមកពីណា....!!! ចុះអ្នកវិញ? បើជាកូនខ្មែរ
គេមិនមែនចាំអង្គុយមើល តែបំណាំគ្នានិង រិះគន់គេដូច្នេះទេ...ហើយមុននឹង អ្នកនិយាយសូមមើល តាម
សម័យកាលផង..អគុណ"។

តាមរយៈការលេង Facebook នេះ ត្រូវបានគេមើលឃើញថា មានតារាចម្រៀង តារាសម្តែង មួយចំនួន
ធ្លាប់មានជំលោះជាមួយគ្នា តាមរយៈបណ្តាញ ទំនាក់ទំនង ដ៏មានប្រជាប្រិយភាព មួយនេះ ។ ជាក់ស្តែង
ដូចជាកញ្ញា ពេជ្រ សោភា , ឌួង ហ្សូរីដា , គង់ ចំរ៉ុង ......ជាដើម ៕

 

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong chanrotha entertainment khmer star