CamNews

តន្រ្តី តារា 

Abba Graceman ចេះច្រៀងចម្រៀងតំាងពីអាយុ១៨ខែ


Anna Granceman គឺជាក្មេងស្រីដ៏ស្រស់ស្អាតដែល មានអាយុ១១ឆ្នាំកើតនៅលើទឹកដី
ដែលមានសំរស់ស្រស់ស្អាតនៃភាគត្បូងឆៀងខាងកើតរដ្ឋAlaka សហរដ្ឋអាមេរិក។
ក្មេងស្រីរូបនេះពិតជាមានលក្ខណៈពិសេស ព្រោះតែនាងអាចច្រៀងចម្រៀងបាន
តំាងពីអាយុ 18ខែ សើ្មនឹង ១ខួបកន្លះមកម្លេះ។

កាលពីនៅតូចនាងមានអាយុប្រហែល២ខួប ឱពុកម្តាយរបស់នាងបានប្រាប់នាង
ថាអោយឈប់ច្រៀង តែនាងឈប់បានតែបន្ថិច បន្ទាប់មកនាងច្រៀងចម្រៀង
ដដែល ជាហេតុធើ្វអោយឱពុកម្តាយរបស់នាងមានការផ្ទុះសំនើចយ៉ាងខ្លំាង។

ដោយសារតែចិត្តស្រលាញ់វិស្ស័យសិល្បះ នាងបានខិតខំប្រឹងប្រែងច្រៀង
ពីមួយថៃ្ងទៅ មួយថ្ងៃ ចូលរួមគ្រប់សកម្មភាពផ្នែកសិល្បះនៅក្នុងសាលា និងបានឈានដល់ច្រៀងចំរៀងជាក្រុម ថែមទៀតផងដែរ។

ឈានចូលអាយុបាន៤ឆ្នាំ Anna Granceman បានចាប់ផ្តើមរៀន លេងភ្លេង
ដោយកាន់ឧបករណ៏តន្រ្តីព្យាណូ និងរៀនទំនុកនិពន្ធបទចម្រៀងផងដែរ។
ដោយបទចម្រៀងដែលរូបនាងបាននិពន្ធសំរេចជាលើកដំបូងនោះមាន
ចំនងជើងថា So I Crieed ដែលជាចម្រៀងដែលមានខ្លឹមសារល្អនិងពិរោះ
យ៉ាងរណ្តំ។


បទថតជាផ្លូវការ
http://www.youtube.com/watch?v=ZSWV0JkAzrM
មកដល់វ័យអាយុ៦ឆ្នាំ គឺជាពេលវេលាដែលក្មេងស្រីម្នាក់នេះបានចូលសិក្សា
ថ្នាក់ទី១ ហើយក៏ជាពេលដែលនាងបានចាប់ផ្តើមសរសេរនិពន្ធបទចម្រៀង
ជាច្រើនបទ ទោះបីជារូបនាងមានអាយុក្មេងវ័យក៏ដោយ។

ពីមួយថ្ងៃទៅមួយថៃ្ងការខិតខំប្រឹងប្រែងរៀនសូត្រ លេងព្យាណូ និងនិពន្ធ
បទភ្លេង និងទំនុកបទចម្រៀង បានញំាងអោយរូបនាងឈានជើងចូលទៅ
ប្រកួតប្រជែងនៅក្នុងកម្មវិធី America's Got Talent ដែលនេះគឺជាពេលវេលា
មួយសំរាប់អោយរូបនាងបានបញ្ជេញសមត្ថភាព ជាមួយអ្នកដែលមានសមត្ថភាព
ខ្លំាងក្លាដូចគ្នាក្នុងវ័យ១១ឆ្នាំនេះ។

http://www.youtube.com/watch?v=i2WkkicTo6o

ដោយ ខេមរៈ
annagraceman

Tags: songabba graceman18monthone and half year oldgreat awesomenice soundpinao