CamNews

សើចចេញជាបទចម្រៀង បែបបទថ្មីសម្រាប់យុវវ័យ

ថ្មីៗនេះ នៅក្នុងវិស័យតន្ដ្រីគេឃើញមានការកើតឡើងនូវបែបបទថ្មីៗជាច្រើន ក្នុងការ
សំដែង រាំ ឬច្រៀងជាដើមប្រកបដោយភាពច្នៃប្រឌិត ប៉ុន្ដែអ្វីដែលយុវវ័យចាប់អារម្មណ៍
ជាងគេ​ នោះគឺ "សើចចេញជាចម្រៀង"។

នៅលើទំព័រ Youtube គេឃើញមានបទចម្រៀងសំណើចមួយបទដែលសំដែងដោយក្រុម
អ្នកស្រឡាញ់តន្ដ្រី Masketta Fall មានសមាជិកចំនួន ៥នាក់ ។ ពួកគេបានយកចម្រៀងពីរ
បទមកសំដែង នោះគឺ "What makes you beautiful" (One Direction) និង "Baby" (Justin
Bieber) ប៉ុន្ដែ ប្រការគួរចាប់អារម្មណ៍នោះ គឺថាពួកគេច្រៀងដោយសម្លេងសើច។

ដោយសារតែជាចម្រៀងដែលមានសុទ្ធតែសម្លេងសើច ដូច្នេះចំណងជើងនៃវីដេអូខ្លីនេះ ក៏
មានពាក្យ LOL ដែលមានន័យសើចអោយខ្លាំងៗ(laugh out loud)។

វីដេអូចម្រៀងខ្លីននេះត្រូវបានបង្ហោះកាលពីចុងខែកុម្ភៈ រហូតមកទល់នឹងពេលនេះ វីដេអូ
នេះមានអ្នកចូលមើលជិត ១០០០.០០០នាក់ ក្នុងនោះមានអ្នកចូលចិត្តជាង ១៧.០០០នាក់៕

បុរសទាំង ៥ ក្នុងវីដេអូខ្លី របស់ Masketta Fall



ក្រុមតន្ដ្រី Masketta Fall
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Youtube

Tags: song entertainment new style