CamNews

ភាពយន្ត 

Insidious:Chapter 3 រឿង​រន្ធត់​សាហាវ​បំផុត​ប្រចាំ​ឆ្នាំ 2015 ចាប់​ផ្ដើមបញ្ចាំង​​ហើយ!(Trailer Inside)

ភាពយន្ត ៖ ចំពោះ​ប្រិយ​មិត្ត​ដែល​ចូល​ចិត្ត​ទស្សនា​ខ្សែភាពយន្ដ​ បែប ​រន្ធត់​សាហាវៗនោះ ប្រាកដ​ជា ​ស្គាល់ហើយ​​ជាមួយ​នឹង​រឿង​រន្ធត់​ល្បីៗរបស់​ហូលី​វូធ​ដូច​ជា    Insidious, The Conjuring, ហើយនិង Oculus ជា​ដើម។ ហើយ​សំរាប់​រឿង Insidious ដែល​មាន​វគ្គ​មុនៗ​ ចំនួន​ 2 មក​ហើយ​នោះ ឥលូវ​នេះ​គឺ​បាននាំ​មក​នូវ​វគ្គ​ថ្មី​មួយ​ទៀតសំរាប់​ឆ្នាំ 2015 នេះដែល​ធានា​ថា​សាហាវ​ជាង​វគ្គ​មុន​ៗទៅទៀត។

សំរាប់​ប្រិយមិត្ត​ដែល​បាន​ទៅ​ទស្សនារឿង​នេះ ក្នុង​ថ្ងៃ​នេះ​ ប្រាកដ  ​ជា ​ដឹង​ច្បាស់  ​ហើយថា​រឿង​នេះ​រន្ធត់​យ៉ាង​ណានោះ​ តែ​យើង​មិន​ត្រូវ​និយាយ​ប្រាប់   ​មិត្ត​ភ័ក្ដ ​យើង​ឡើយ  ព្រោះ​យើង​គួរ​តែ​អោយពួក​​គាត់​បាន​មើល​ផ្ទាល់​ហើយ​ភ័យ​ដោយ​ខ្លួនឯង​​  ជា​មួយ​   នឹង​សាច់​រឿង​វិញ វា​​ល្អ​ជាង​។ ចំណែកឯ​នៅ​យប់​ pre-screening របស់​រឿង​នេះ​កាល​ពី​ថ្ងៃ​ទី 9 ខែ​មិថុនា   ឆ្នាំ 2015 យើង​សង្កេត​ឃើញ​ថា បរិយា កាស​ក្នុងរោង​កុន គឺ​ពោរពេញ​ទៅ​ដោយ​សំលេង​ស្រែក​ កក្រើក  ​ដោយ​សារ​តែ​ការ​លង​យ៉ាង​សាហាវ ឥត ​ឈប់​ ឈរ​របស់​រឿង​នេះ  ។ លង  ​ទាំង​យប់ លង​ទាំង​ថ្ងៃ លង​គ្មានអោយ​ពេល​យើង​សំរាក​នោះ​ឡើយ មាន​អ្នក​ខ្លះ​បិត​ភ្នែក  អ្នក​ខ្លះ​ចេញ  ​ទៅ​បន្ទប់​ទឹក​ច្រើន​ដង​ ព្រោះ​តែ​ពុំ​អាច​ទ្រាំ​ជាមួយ​ភាពសា ហាវរបស់​រឿង​នេះបាន។ ក៏​ប៉ុន្ដែ​សំរាប់​ប្រិយមិត្ត​ដែល​ ចូល​ចិត្ត​  មើល​រឿង​ណា​ដែល​ធ្វើ​អោយ​ពួក​គេ​ស្រែក​ទាំង​ភ័យ​ក្លាច​នោះ​ ប្រាកដ​ជា​នឹង​ស្រឡាញ់​ពេញ​ចិត្ត​ជា មួយ​ខ្សែ​ភាព​យន្ដ​នេះ​ហើយ​នៅ​ពេល​ដែល​បាន​ទៅ​ទស្សនា​រួច។

Insidious: Chapter 3 បាន ​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​    ពី ថ្ងៃទី 11 ខែ​មិថុនា ឆ្នាំ​2015 នេះ​តទៅ​ហើយ។ ប្រិយមិត្ត   អាចកក់ ឬ ទិញសំបុត្រទស្សនាពីថ្ងៃនេះតទៅបាន នៅ  គ្រប់រោងភាពយន្តទំនើប ដែល​បញ្ចាំងជាលក្ខណះ 2D។ តាមដានពត៌មានភាពយន្តជាមួយ ចៃកុនតាម​ហ្វេសបុក​ www.facebook. com/jaikon.cambodia និង add ចៃកុន ជាមិត្តនៅក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បី មានឳកាសឈ្នះរង្វាន់ ជា ច្រើន ជារៀង រាល់ សប្តាហ៏ដូចជាសំបុត្រកុ​នឥតគិត​ថ្លៃជាដើម​។

សូម​ទស្សនា​វីដេអូ Trailer ខាងក្រោម:

 

 

 

ប្រភព ៖ Westec Media Limited



Tags: Westec Hollywood movie Disney Sony Legend Major cineplex Insidious Chapter 3