CamNews

ព័ត៌មានវីដេអូ 

អប្សរា ខ្សែភាពយន្តបុរាណ ស្នាដៃដ៏មហាអស្ចារ្យ ដឹកនាំសម្តែង ដោយព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម

ព័ត៌មានវីដេអូ ៖ អប្សរា ខ្សែភាពយន្ត មានថេរវេលា រយៈពេលពីរម៉ោងពេញ នឹងនាំអារម្មណ៍ទស្សនិក ជនទាំងអស់គ្នា វិលទៅរកសម័យកាលបុរាណ នាទស្សវត ឆ្នាំ ១៩៦៦ ។ ជា    ការពិត បើយោងតាម សេចក្តីរាយការណ៍ ពីទំព័វហ្វេសប៊ុកអោយដឹងថា កាលបើ រំលឹកដល់ខ្សែភាពយន្តកំពូលមកនេះមាន​តាំងពីសម័យបុរាណកាលហើយនោះ ច្បាស់  ណាស់ ពិតជាមានការរំឮក  នឹក ដល់ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម  សីហនុ ព្រះ​   មហា​វីរ​ក្សត្រ  ព្រះ​  វរ​ រាជ​បិតា​ឯករាជ្យ បូរណភាពទឹក​ដី និង​ឯក  ភា  ព​ជាតិ  ​ខ្មែរ ពីព្រោះថា ខ្សែភាពយន្តមួយនេះ គឺជាស្នាព្រះហត្ថដឹកនាំសម្តែង ដោយផ្ទាល់ ពី សំណាក់ អតីតអង្គក្សត្រខ្មែរ អង្គនេះ ។ ក៏ប៉ុន្តែ  កាលរំឮកដល់ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោ ត្តម សីហនុ ពលរដ្ឋខ្មែរគ្រប់គ្នា ពិតជាសង្វេគ  ជាខ្លាំង ពីព្រោះថា វត្តមានព្រះអង្គ បានសោយទី វង្គត បាត់ទៅហើយ ពោល ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី   ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែ ភទ្របទ​ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន

គួររំឮកថា ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណភាពទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ  ព្រះមហាក្សត្រ  ​នៃ​ព្រះរាជាណាចក្រ កម្ពុជា ពីឆ្នាំ១៩៤១ដល់ ១៩៥៥ និង     ម្ដង ទៀតចាប់ពី ឆ្នាំ១៩៩៣ ដល់ ២០០៤។ ព្រះ​អង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​  ១៩២២ នៅ​រាជធានីភ្នំពេញ ព្រះ រា ជា ណាចក្រ​កម្ពុជា

ដោយ ៖ កុសល
ប្រភព ៖ ទំព័រហ្វេសប៊ុក យូធូប


Tags: Phnom Penh Cambodia Angkor Wat Siem Reap HMHDTV Cambodia Got Talent King Norodom Sihanouk