CamNews

ភាពយន្ត 

ខ្សែភាពយន្ដ វៃគ្នា ​បែប​កំប្លែង ប្រចាំ​ឆ្នាំ 2015 ធានា​ថា​សើច​ពី​នាទី​ដំបូង​ដល់​ចប់ (Trailer Inside)

ភាពយន្ត ៖ ប្រិយមិត្ត​បែបជា​ចាប់​អារម្មណ៍​ហើយ ថា​ហេតុ​អ្វី​បាន​ជា​រឿង​នៅ​ក្នុង​ខែមិថុនា​នេះ​ សុទ្ធ​តែ ​ជារឿង​ខ្មោច និង​រឿង​រន្ធត់​ទៅ​វិញ បើ​ពុំ​មាន​បុណ្យ​ រឺ​ពិធី​អ្វី​ផង ហើយ​ចុះ​ចំពោះ​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​ទៅ​ទស្សនា​រឿង​នៅ​តាម​រោង​កុន​ ហើយ​មិន​ចូល​ចិត្ត​មើល​រឿង​ខ្មោច​វិញ តើ​ពួក​គាត់​  មាន​រឿង​អ្វី​មើល​ទៅ បើ​សិន​ជា​គ្រប់​រោង  បញ្ចាំង​​សុទ្ធ​តែ​រឿង​ខ្មោច  និង​ រឿង​  រន្ធត់​​  អញ្ជឹង ? សំណាង​ល្អ​ផងដែរនោះ សំរាប់​ បងប្អូន​ដែល​ពុំ​ សូវ​ចូល​ចិត្ត​ទស្សនា  ​រឿង​ បែប​រន្ធត់​នោះ បង​ប្អូន​ទាំង​អស់​គ្នា​អាច​អញ្ជើញ​ទៅ​​ទស្សនា​រឿង​វៃ​គ្នា​បែប​កំប្លែង​ ដែល  ​មាន​ចំណង​ជើង​ថា “SPY” ដែល​បាន​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ពីថ្ងៃទី 12 ខែ​មិថុនា ឆ្នាំ​2015 នេះ​តទៅ​ហើយ។

អ្វី​ដែល​ពិសេសសំរាប់​រឿង​ “SPY” នេះ គឺ​យើង​ សង្កេត​ឃើញថា ​មាន​ការ​ចូល​រួម​ពី​តួ​សម្ដែង​ដ៏​ល្បី​ម្នាក់​ គឺ​លោក​ Jason  Statham ដែល គាត់​  ទើប​ តែ​បញ្ចេញ​ថ្វី​ដៃវៃ​គ្នា និង ការ​​បើក​បរ​​រថយន្ដ​ដ៏​អស្ចារ្យ​ក្នុង​រឿង​មុន​របស់​គាត់ “Fast and Furious 7”  ។  ជា​រឿយៗ យើង​តែង​តែ​ចំណាំ​​ថា អោយ​តែ​ឃើញ​លោក Jason ​ចូល​រួម​សម្ដែង​ ​រឿង  នោះ ​ប្រាកដ​ជា​មាន​ឈុត​ឆាក​វៃ គ្នា ​យ៉ាង​សាហាវ​ អស្ចារ្យ​ដែល​ធ្វើ​អោយ​អ្នក​ទស្សនា​ទាំង​អស់​គ្នា​ ជាពិសេស​បង ប្អូន ​ប្រុសៗ​ ទប់​ចិត្ត ​និង​ខ្លួន​ប្រាណ​មិន​បាន​ក៏ កំរើក​ទៅ​តាម​ក្បាច់​វៃ​របស់​គាត់។

ហើយ​សំរាប់​ក្នុង​រឿង “SPY” ​ ដែល​ជា​រឿង​ថ្មី​បង្អស់​របស់​គាត់​នេះ​វិញ  គាត់  ​ក៏​បាន​មក​ចូល​រួម​ក្នុង​ការ​សម្ដែង​ជា​ភ្នាក់​ងារ​សំងាត់​ម្នាក់ ​ដែលបាន​ចូល​រួម​ស៊ើប​អង្កេត​តាម​ដាន ក្រុម​ចោរ​អន្ដរជាតិ​មួយ។ គាត់​បាន​បញ្ចេញ​សមត្ថភាព​ថ្មី​របស់​គាត់​ក្នុង​រឿង​នេះ​ ជាមួយ​នឹង​តួស្រី Melissa McCarthy ដែល​ធ្វើ​អោយ​យើង​ទប់​សំណើច​មិន​បាន សើច​ពី​ដើម​រឿង​រហូត​ដល់​នាទី​ចុង​បញ្ចប់  នៃ​រឿង ។  រោង​ណា​ដែល​ចាក់​រឿង “SPY” នេះ ​គឺ​លឺ​តែ​សំលេង  ​ស្រែក​ ហ៊ោ ទះ​ដៃ​ផ្អើល​រោង​ក្បែរៗ ។ មាន​ អ្នក​ខ្លះ​សើច​ទាល់​តែ​ហូរ​ទឹក​ភ្នែក​ក៏​មាន។ បើ​ចង់​ដឹង​ថា​ រឿង​ នេះ​ល្អ​   យ៉ាង​ណា​នោះ សូម​អញ្ជើញ​ទៅ​ទស្សនាទាំង​អស់​គ្នា​នៅ​ចុង​សប្ដាហ៍​នេះ។

ប្រិយមិត្ត   អាចកក់ ឬ ទិញសំបុត្រទស្សនាពីថ្ងៃនេះតទៅបាន នៅ  គ្រប់រោងភាពយន្តទំនើប ដែល​បញ្ចាំងជាលក្ខណះ 2D។ តាមដានពត៌មានភាពយន្តជាមួយ ចៃកុនតាម​ហ្វេសបុក​ www.facebook. com/jaikon.cambodia និង add ចៃកុន ជាមិត្តនៅក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បី មានឳកាសឈ្នះរង្វាន់ ជា ច្រើន ជារៀង រាល់ សប្តាហ៏ដូចជាសំបុត្រកុ​នឥតគិត​ថ្លៃជាដើម៕

- អាន ៖ ភ្នាក់​ងារ​បន្លំ​ខ្លួន​ពិសេស “SPY” ​បាន​មក​ដល់​ស្រុក​ខ្មែរ​ហើយ! (Trailer Inside)

សូម​ទស្សនា​វីដេអូ Trailer ខាងក្រោម:

ប្រភព ៖ Westec Media Limited

 


Tags: Westec Hollywood movie Disney Sony Legend Major cineplex Spy