CamNews

តារា 

អេឡិចហ្សូរ៉ា និង ទីរ៉ាណូ ចេញមុខបញ្ចាក់ រឿងស្និទ្ធស្នាលគ្នាប្លែក

ភ្នំពេញ៖ ក្រោយពីគេហទំព័រដ៏មានប្រជាប្រិយភាព LookingTODAY បានចេញផ្សាយអត្ថបទមួយ មានចំណងជើងថា "ចន អាឡិចហ្សូរ៉ា ស្អិតល្មួត ជាមួយ តារាឯកទស្សនាវដ្ដី Justeen សិង្ហបុរី សង្ស័យ.." ដោយក្នុងនោះ គេបានដាក់សង្ស័យថា អ្នកទាំងពីរនេះ អាចមានទំនាក់ទំនង លើសពីមិត្តភាព ធម្មតាឬអាចនិយាបានថា ប្រុសស្រឡាញ់ប្រុសដូចគ្នាមកនោះ ភ្លាមៗក៏មានការចេញមុខ បកស្រាយព្រមគ្នា ពីសំ ណាក់តារាប្រុស ទាំងពីរនាក់ខាងលើ។

តារាសម្តែង សម្តីផ្អែមមានមន្តស្នេហ៍ លោក ចន អេឡិចហ្សូរ៉ា បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ថា" ខ្ញុំកុំឱ្យតែបានដឹងអី បន្តិចសោះ ស្រាប់តែម្សិលមិញ ឃើញគេចុះផ្សាយ ព័ត៌មានថា ខ្ញុំ និង រ៉ាណូ ស្និទ្ធស្នាល ជាមួយគ្នាខ្លាំង ដោយសង្ស័យថា ខ្ញុំជាមួយរ៉ាណូ ទាក់ទងគ្នាលក្ខណៈស្នេហា ប្រុសស្រឡាញ់ ប្រុសគ្នាឯង។ ប៉ុន្តែរឿងនេះ ខ្ញុំសូមបញ្ជាក់ប្រាប់ ដល់ហាជន ក៏ដូចជាអ្នកគាំទ្រ ថា ពុំមានរឿងនេះ កើតឡើង រវាងខ្ញុំ និង មិត្ត (រ៉ាណូ) ទេ! សើច កុំថាឡើងគិត សូម្បីតែនិយាយ ក៏ចង់អស់សំណើច ទៅហើយ តើឱ្យស្រឡាញ់ ធ្វើម៉េចប្រុសដូចគ្នានោះ ធ្វើអីកើតទៅលោកអើយ..! (សើច) "។

តារាសម្តែងលោក ចន អេឡិចហ្សូរ៉ា បានបញ្ជាក់ថា រឿងដែលស្និទ្ធស្នាល ជាមួយគ្នារវាងលោក និងតារាសម្តែង ទី រ៉ាណូ គឺមានមែន ព្រោះអ្នកទាំងពីរជាមិត្តភក្តិល្អ នឹងគ្នាដូច្នេះពេលដើរ ទៅណាមកណាតែង ទៅជាមួយគ្នាជារឿង ធម្មតាទៅហើយ។ ម្យ៉ាងទៀតរាល់ថ្ងៃនេះ លោកក៏មានម្ចាស់ស្នេហ៍ ជាជនជាតិបរទេសរួចទៅហើយ ! ជូយគិតមើល តើវាអាចទៅរួចអត់ ? ស្រីមិនស្រឡាញ់ ទៅស្រលាញ់ប្រុសគ្នាឯងនោះ មានតែ......!

ដោយឡែក ព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីទទួលបានដំណឹងភ្លាម តារាសម្តែង និង ជាតារាឯកទស្សនាវដ្ដី Justeen សិង្ហបុរី លោក ទី រ៉ាណូ ក៏មានអារម្មណ៍ នៅមិនសុខ បានចេញមុខទាក់ទង តាមទូរស័ព្ទមកបកស្រាយ ប្រាប់ថា" ជារឿងដែលគួរឱ្យអស់សំណើច បំផុត ពេលគេដាក់ការសង្ស័យ លើខ្លួន ខ្ញុំ និងអេហ្សូរ៉ា ខណៈយើងទាំងពីរ រាប់អានគ្នា ត្រឹមមិត្តស្និទ្ធស្នាលធម្មតា តែប៉ុណ្ណោះ.."។

លោក ទី រ៉ាណូ បាននិយាយទាំងអស់ សំណើចញ្ជាក់ថា "ពុំអាចនោះឡើយ រឿងឱ្យខ្ញុំទៅស្រ លាញ់ប្រុសភេទដូចគ្នានោះ។ ខ្ញុំ និងអេឡិចហ្សូរ៉ា គឺរាប់អានគ្នា ត្រឹមតែមិត្តភក្តិទេ ហើយក៏សូមប្រាប់ ដល់មហាជន ឈប់យល់ ច្រឡំតទៅទៀតព្រោះអីគ្មានរឿងនេះ កើតឡើង ដូចគេនិយាយនេះឡើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh