CamNews

កំសាន្ត 

ចន អាឡិចហ្សូរ៉ា ស្អិតល្មួត ជាមួយ តារាឯកទស្សនាវដ្ដី Justeen សិង្ហបុរី សង្ស័យ...

ភ្នំពេញ៖ រឿងរ៉ាវស្និទ្ធស្នាលគ្នា របស់អ្នកសិល្បៈ មិនមែនជារឿងប្លែកទេ បើស្និទ្ធរហូតទៅមើលកុន ឬដើរលេងជាមួយគ្នា ញឺកញាប់តែពីរៗនាក់ នោះបានក្លាយជារឿងប្លែកមួយ ក្នុងសង្គមសិល្បៈ ។ តារាសម្ដែងប្រុស ចន អាឡិចហ្សូរ៉ា ដែលល្បីល្បាញខ្លាំង ក្នុងពិភពសារព័ត៌មាន ជានិច្ចជាកាល តែងតែលេចឮរឿងបណ្ដើរសង្សារបរទេស ជាមួយអ្នកនេះ ជាមួយអ្នកនោះ មិនចេះអស់ មិនចេះហើយ ប្រៀបដូចជារឿងនិទាន ក្នុងរឿងភាគចិន ។

ថ្មីៗនេះ លោក អេឡិច ហ្សូរ៉ា មានរឿងក្ដៅៗមកទៀត ចេញពីមាត់ខ្សឹបខ្សៀវ ពីអ្នកសិល្បៈរួមអាជីពថា លោកហាក់ស្និទ្ធស្នាល ជាខ្លាំងជាមួយ លោក ទី រ៉ាណូ តារាសម្ដែងប្រុស និងជាតារាឯក របស់ទស្សនាវដ្ដី ចាសស្ទីន(Justeen) ។ លោក ទី រ៉ាណូ ជាតារាសម្ដែងប្រុស មានសាច់ដុំស្អាត និងរាងឡូយ ត្រូវបានទស្សនាវដ្ដី របស់សង្ហឹបុរី ហៅទៅថត ដល់ប្រទេសរបស់គេ ព្រោះតែមុខស្រស់ និងស័ក្តិសមជាតារាម៉ូដែល ខ្នាតអន្តរជាតិ ។

ជារឿយៗ គេតែងតែឃើញ តារាសម្ដែងទាំងពីរ ទៅមើលកុន ទៅហាត់ប្រាណ ឬទៅដើរលេង នៅផ្សារទំនើបជាដើម ដោយបណ្ដើរគ្នាត្រសងតែពីរនាក់ ។ ទស្សនិកជន តាមដានជីវិតឯកជន របស់ លោក អេឡិចហ្សូរ៉ា បាននិយាយថា ហាក់ប្លែកៗម៉េចមិនដឹងទេ ព្រោះសិ្នទ្ធស្នាលចម្លែកពេកហើយ ?

យ៉ាងណាមិញ តារាសម្ដែងទាំងពីរ នៅមិនទាន់ អាចបំភ្លឺរឿងរ៉ាវ សិទ្ធស្នាលគ្នាប្លែក ខុសធម្មតានេះទេ តែLookingTODAY ព្យាយាមស្វែងរកការបំភ្លឺ នៅពេលក្រោយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh