CamNews

តារា 

សុះ ម៉ាច ប្រតិកម្ម​នឹងការ លើកឡើង ​របស់ យ៉ុង ចាន់កណ្ណិកា ជុំវិញ​រឿងបាត់ខ្លួន​ យ៉ុងចាន់សុធាវីនៅអាមេរិក

(ភ្នំពេញ)៖ ដំណឹងនៃការបាត់ខ្លួន របស់តារាចម្រៀងខ្មែរនាង យ៉ុង ចាន់សុធាវី កំពុងក្លាយជាប្រធានយ៉ាងក្តៅគគុក ខណៈដែលរឿងរ៉ាវ ការពិត នៃការបាត់ខ្លួននេះ ពុំទាន់ត្រូវបានបញ្ជាក់ច្បាស់ ពីភាគីមួយណានោះ។

ទន្ទឹមគ្នានឹងការបាត់ខ្លួននេះដែរ ក៏មានប្រភពខ្លះបានដាក់ការសង្ស័យថា អាចជាការរត់គេច​ខ្លួន ​ដើម្បីរកសិទ្ធិជ្រកោននៅទីនោះ។ ប៉ុន្តែយ៉ាងណាមិញ ក៏ត្រូវបានខាងក្រុមគ្រួសាររបស់នា ​គឺ​កញ្ញា យ៉ុង ចាន់​កណ្ណិកា ដែលជាប្អូនស្រីចេញមុខប្រតិកម្មបដិសេធ ជំនួស​ប​ងស្រី​នា​ង ​ដែលកំ​ពុង​បាត់ខ្លួន នៅលើទឹកដីអាមេរិកផងដែរ។

មិនត្រឹមតែចេញឃ្លីបវីដេអូ ប្រតិកម្មជុំវិញរឿងរ៉ាវ ដែលមានការដាក់ភាពសង្ស័យ លើការបាត់ខ្លួនពីសំណាក់បងស្រីនោះទេ កញ្ញា យ៉ុង ចាន់កណ្ណិកា ក៏បាននិយាយ ហាក់មិនពេញចិត្តកា​រប​ញ្ចេញព័ត៌មានត្រួសៗ ពីសំណាក់ប្រធានសមាគមនខ្មែរលោក សុះ ម៉ាច ទាក់ទង ទៅនឹងការ​បា​ត់ខ្លួន នាង យ៉ុង ចាន់សុធាវី នៅលើទឹកដីអាមេរិក ដោយក្នុងនោះនាងបានស្នើ​ថា កុំអា​ល​សន្និដ្ឋាន​អ្វីមួយក្នុងផ្លូវខុស នាំឲ្យមានការភ័ន្តច្រឡំ ពីស្ថានភាពនៃការបាត់ខ្លួន បងស្រីខ្លួន។

បន្ទាប់ពីមានការប្រតិកម្មលើកឡើង ពីសំណាក់កញ្ញា យ៉ុង ចាន់កណ្ណិកា ត្រូវជាប្អូន​ស្រី​នាង យ៉ុ​ង ចាន់សុធាវី ដែលកំពុងតែបាត់ខ្លួន នៅលើទឹកដីប្រទេសមហាអំណាច សហរដ្ឋអាមេ​រិក​នោះ​មក លោក សុះ ម៉ាច ប្រធានសមាគមនសិល្បករខ្មែរ ក៏បានចេញឃ្លីបវីដេអូ ឆ្លើយ​តប នឹង​បញ្ជាក់អំពីរឿងបាត់ខ្លួនតារាចម្រៀង  យ៉ុង ចាន់សុធាវី ប្រាប់ដល់ប្អូនស្រី និងក្រុមគ្រួសារ នៅ​លើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងលំម្អិតផងដែរ ចំពោះបញ្ហានេះ។

ដូច្នេះសូមទស្សនាឃ្លីបវីដេអូ នៃការឆ្លើយតបពីសំណាក់ប្រធានសមាគមនសិល្បករខ្មែរ លោក សុះ ម៉ាច ដូចខាងក្រោមនេះ ៖

- អាន ៖ យុង ច័ន្ទកន្និកា៖ បងស្រីខ្ញុំ យុង ចាន់សុធាវី រកឃើញវិញហើយ កំពុងស្នាក់នៅជាមួយម្ចាស់ Spornser

 

Posted by Sheet on Friday, 8 January 2016

 

 

 

Posted by Sheet on Friday, 8 January 2016

 


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Sos mach Star news local news