CamNews

ព័ត៌មានអន្តរជាតិ 

ស្អីគេ !!! ផ្ទុះជិត ១០ ដងទៀត​ នៅ Tianjin ក្រោយផ្ទុះ ២ ដងខ្លាំងបំផុត សម្លាប់មនុស្ស​រាប់រយនាក់(វីដេអូ)

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរប្រទេសចិន កំពុងតែជម្លៀសប្រជាជន ដែលមានវត្តមាន ៣គ.ម នៅជុំ វិញទីតាំងកើតហេតុនៃការផ្ទុះឆេះ នៅ ទីក្រុង Tianjin បន្ទាប់ពីមាន  ករណីផ្ទុះសាជាថ្មី  បន្ថែមទៀត នាព្រឹក ថ្ងៃសៅរ៍កន្លងទៅនេះ ៕

សារព័ត៌មាន The Beijing News ធ្វើសេចក្តីរាយការណ៍ អោយដឹងថា មាន   ករណីផ្ទុះថ្មីបន្ថែមទៀត ៧ ទៅ ៨ ដង នៅទីតាំង ៣ កន្លែងផ្សេងគ្នា នៅក្នុងទីក្រុង Tianjin វេលាម៉ោង ១១ និង ៤០នាទីព្រឹក ថ្ងៃសៅរ៍ ទី ១៥ សីហា កន្លងទៅនេះ ។ ប្រជុំរូបភាព ធ្វើសេចក្តីរាយការណ៍ ឃើញ  មានផ្សែងខ្មៅខ្មួរ ខ្មាញ់ ហុយចេញពីទីវាលដែលរថយន្តជាច្រើន  ពាន់គ្រឿងរងនូវការ ឆាបឆេះ ។  សមាជិក ប៉ូលីស People's Armed Police ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់  ងារសារព័ត៌មាន Beijing News អោយដឹង ថា ពួកគេបានប្រទះ និង រកឃើញ សារជាតិ គីមី សូដ្យូម ដែល  មានជាតិពុលខ្លាំង នៅឯទីតាំងផ្ទុះ ដំបូងគេ នៅក្នុងឃ្លាំងស្តុក សារ   ជាតិ គីមី ។ ក្រុមអ្នកជំនាញ បច្ចុប្បន្នភាព កំពុងតែ ចាត់វិធានការ ទៅលើរាល់សារជាតិ គីមីទាំងនោះ ខណៈ សកម្មភាព  ជម្លៀសពលរដ្ឋ ក្នុងស្រុក កំពុងតែបន្តយ៉ាង សស្រាក់សស្រាំនៅឡើយ ៕

គួរបញ្ជាក់ថា នាព្រឹកថ្ងៃសៅរ៍ ទី ១៥ កន្លងទៅនេះ មាន   ករណីផ្ទុះ ៧ ទៅ ៨ ដងបន្ថែមទៀត នៅទី ក្រុងកំពង់ផែ Tianjin បន្ទាប់ពីមានករណីផ្ទុះយ៉ាងសាហាវ ២ លើកដំបូង នៅយប់ថ្ងៃពុធ ដោយសារ តែការផ្ទុះឆេះឃ្លាំងស្តុក សារជាតិ គីមី គ្រោះថ្នាក់ខ្លាំង ឈានទៅសម្លាប់មនុស្ស រាប់រយនាក់ ខណៈ ច្រើនជាង ៧០០ នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល ៕

- អាន ៖ Volkswagen ថ្មីៗ រាប់ពាន់គ្រឿង ទើបនាំចូល ឆេះខ្ទេច ក្នុងហេតុការណ៍ Tianjin ក្លាយជាគ្រោងឆ្អឹង អេតចាយ

- អាន ៖ "សារ​ខ្លី ន័យជ្រៅ តែរំជួលចិត្តខ្លាំង" មើលថែ ប៉ា គ្នាផងវើយ អាសម្លាញ់ បើគ្នា ស្លាប់ បន្តិចទៀតនេះ

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណាដេលី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Tianjin Explode