CamNews

តារា 

គន់ រៀមរតនៈ បញ្ជាក់​ថា រូប​អាក្រាត​កាយ បែក​ធ្លាយ​កន្លង​មក គឺ​មិត្ត​ភក្តិ​ស្គាល់​គ្នា ជា​អ្នក​បង្ហោះ

(ភ្នំពេញ)៖តារាសម្តែងប្រុសរូបសង្ហា លោក គន់ រៀមរតនៈ ថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ទស្សនិជនអ្នកគាំទ្រ និងបណ្តាអ្នកនិយមលេងបណ្តាញសង្គម Facebook ខណៈរូបថតមានលក្ខណៈអាក្រាតកាយ របស់លោក ត្រូវបានបង្ហោះចែកចាញ ពេញបណ្តាញសង្គមដ៏ពេញនិយមមួយនេះ រហូតមានការរិះគន់ ខ្លាំងៗពីសំណាក់អ្នកគាំទ្រ។ប៉ុន្តែកាលនោះ គេពុំបានដឹងទេថា នេះជាចេតនាធ្វើ​ឡើង ដោយសាម៉ីខ្លួបផ្ទាល់ ឬមួយមានជនណាម្នាក់ មានបំណងបង្ខូចកិត្តិយសសេចក្តីថ្លៃថ្នូរ របស់លោកនោះឡើយ។

ដើម្បីបកស្រាយឲ្យមហាជនដឹង ពីការពិតតារាប្រុសលោក គន់ រៀមរតនៈ បានចេញមុខ​បំភ្លឺ​ប្រាប់ទស្សនិជន ជាសាធារណៈថា មិនមែនជាចេតនារបស់លោកនោះទេ ក្នុងការថតបង្ហោះ​រូប​បែបនេះគឺវាកើតឡើងដោយសារ មានគេចង់ធ្វើបាបលោកប៉ុណ្ណោះ។ លោកបញ្ជាក់ថា «ថ្ងៃដែលកើតមានរឿងនេះ ខ្ញុំបានទៅលេងផ្ទះមិត្តភក្តិស្គាល់គ្នា នៅបូរីពិភពថ្មី ស្ទឹងមានជ័យ ព្រោះធ្លាប់ហៅច្រើនដងហើយ តែមិនដែលបានទៅរហូត ថា​ខ្ញុំឫកទាល់តែតារាដូចគ្នាទើបហៅ ដើរជាមួយបានភ្លេចកំណើតហើយ..»។

លោក គន់ រៀមរតនៈ បានបន្តថា មិនដឹងថា «ផឹកគេលួចដាក់អ្វី ឬមកពីខ្ញុំមិនស្រួលខ្លួនឯងទេ ​ស្រាប់តែទន់​ដៃទន់ជើងងងុយគេងដឹងខ្លួនឡើង ម៉ោង៦ល្ងាចពួកអានរកហ្នឹង វាបង្ហោះរូបនេះ​ រួចហើយ ក៏ចាក់សោមិនឲ្យចេញទៀត ខ្ញុំក៏បានសម្រេចចិត្តឡើងតាមដំបូលផ្ទះ សុំផ្លោះទៅផ្ទះអ្នកជិតខាង មកដល់កន្លែងធ្វើការងារត្រូវមេ ស្តីឲ្យធ្វើការដល់ចប់ម៉ោង មេក៏ឲ្យស្រោមសំបុត្រប្រាក់ខែ ចុងក្រោយចប់..»។

ជាមួយការបកស្រាយដូច្នេះ លោក គន់ រៀមរតនៈ ក៏បានបញ្ជាក់ប្រាប់គេហទំព័រ Khmertalking​ ថា «គ្រប់គ្រាន់ហើយ អាចរក្សាភាពស្ងៀមស្ងាត់វិញបានហើយ ខ្ញុំស្ទើរតែខ្លាចបណ្តាញសង្គមមួយនេះ ទៅហើយរយៈពេលពីរ បីថ្ងៃនេះ ចង្កៀង ដុះបំភ្លឺផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកនោះហើយ បើអ្នក​គ្រាន់តែមើល គ្រាន់តែឃើញសំបកក្រៅ ហើយយវាយតំលៃ ដោយមិនបានដឹងមូលហេតុ ហេ​តុផលពិតប្រាកដ ការវាយតំលៃរបស់លោកកអ្នក អាចជារឿងអយុតិ្តធម៌»។

តារាប្រុសរូបនេះ បានបន្ថែមថា «ទោះយ៉ាងណាខ្ញុំសូមការអភ័យទោស និងសោកស្តាយបំផុត ចំ​ពោះការដែរបានធ្វើឲ្យមានការប៉ះពាល់ ដល់អារម្មណ៍របស់បងប្អូន មួយចំនួន ហើយខ្ញុំរីករាយក្នុ​ងការទទួលយក រាល់មតិយោបល់របស់លោកអ្នក បីជាមតិយោបល់ខ្លះ ពិបាកទទួលយកយ៉ាងណា​ក៏ដោយ ហើយសង្ឃឹមថា ការរាប់អានរបស់ពួកយើង នៅតែល្អប្រសើរជានិច្ចតទៅ..!»៕

- អាន ៖ គន់ រៀមរតនៈ បង្ហោះ​រូប​ស្រាត បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ហ្វេស​ប៊ុក

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Kong ream ratanak Star news local news