CamNews

តារា 

ឌីជេ ក្តឹប រវើ​រវាយ​ចង់ ជិះ​រថយន្ត Lexus 570 ខ្លាំង​ពេក ស្រមៃ​ដល់​១៥០ ឆ្នាំទៀត..!

ភ្នំពេញ៖ តារាចម្រៀងរ៉េប ដែលមានឈ្មោះបោះសំឡេងល្បីគួរសម ក្នុងស្រទាប់សិល្បៈ ឌីជេ ក្តឹប បានបង្ហាញនូវមហិច្ឆតារបស់ខ្លួន ដែលមានក្តីស្រមៃ ចង់ជិះរថយន្តស៊េរីទំនើប តម្លៃថ្លៃម៉ាក Lexus 570 ដែលមានតម្លៃជិត ២០ ម៉ឺនដុល្លារ រហូតនិយាយបែបរវើរវាយ សន្សំលុយទុកទិញ រថយន្តទំនើបនេះ នៅរយៈពេល១៥០ឆ្នាំទៀត ដែលជាក្ដីស្រមៃមួយមិនអាចកើតមានឡើយ។

តាមរយៈសារខ្លីមួយ ដែលតារាចម្រៀងរ៉េបឌីជេ ក្តឹប បានបង្ហាញបានសរសេររៀបរាប់ ពីការតាំងចិត្ត និងក្តីស្រមៃចង់ជិះរថយន្តស៊េរីទំនើប Lexus570 ដោយលោកបានរៀបរាប់ថា «ស្រលាញ់ណាស់រថយន្ត ៥៧០ ខ្ញុំត្រូវតែសន្សំលុយ ដើម្បីទិញឲ្យបានរថយន្ត ៥៧០ តំលៃ១៨ ម៉ឺនដុល្លារ ចាប់ពីពេលនេះទៅ មួយខែខ្ញុំសន្សំ១០០ដុល្លារ អ៊ីចឹង១៨ម៉ឺនដុល្លារ គឺស្មើនឹងសន្សំ១៨០០ខែ ហើយ១៨០០ខែ បើគិតជាឆ្នាំវិញ គឺ១៥០ឆ្នាំ មានអីគិតទៅ តែ១៥០ឆ្នាំទៀត ក្ដីស្រមៃខ្ញុំ នឹងក្លាយជាការពិតហើយ ជយោ..!ៗៗៗ»។

ជាទូទៅសម្រាប់ទស្សនិកជន តែងតែមានការគិតសន្និដ្ឋានថា ឲ្យតែអ្នកសិល្បៈល្បីឈ្មោះ តែងតែរកបា្រក់ចំណូលបានខ្ពស់ មានជីវភាពធូរធា មានវីឡា ,រថយន្តស៊េរីទំនើបៗ និងប្រើប្រាស់សម្ភារៈស៊ីវិល័យ ខុសប្លែកពីប្រជាពលរដ្ឋទូទៅ ។ ប៉ុន្តែការពិតទៅ អ្នកសិល្បៈភាគច្រើន មិនមានជីវភាពធូរធា ដូចការលើកឡើងខ្លាំងខាងលើទេ ជាក់ស្តែងដូចឌីជេក្តឹប ដែលបង្ហាញសារខាងលើនេះអ៊ីចឹង លោកមានលទ្ធភាពសន្សំប្រាក់ មួយខែត្រឹមតែ១០០ដុល្លារប៉ុណ្ណោះ តែសម្រាប់មហិច្ឆតាវិញ គឺលោកចង់ជិះឡាន មានតម្លៃជិត២០ម៉ឺនដុល្លារឯណោះ។

ក្ដីស្រមៃរបស់ឌីជេ ក្ដឹប នៅពេលនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែជាការស្រមើស្រមៃមួយ ពុំអាចចេញជាលទ្ធផលនោះទេ ព្រោះតាមរយៈការសន្សំ លុយនឹងអាយុកាលនៃការសន្សំបាន ហាក់បីដូចជាវែងហួសពីការស្មាន ហើយសារនេះ គ្រាន់តែនិយាយឲ្យធូរទ្រូងប៉ុណ្ណោះ ហើយឌីជេ ក្ដឹប ក៏បានដឹងខ្លួនឯងច្បាស់ដែរថា មធ្យោបាយសន្សំលុយទិញ Lexus570 បែបនេះ ក៏ពុំមានថ្ងៃកើតឡើងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: DJ Kdeb Star news local news