CamNews

តារា 

ខួបកំណើតឆ្នាំនេះ នាង Fan Bingbing ទទួលបានតែរឿងមិនល្អ

តៃវ៉ាន់ ៖ របាយការណ៍ NTDTV បាននិយាយថា ខួបកំនើតឆ្នាំនេះ តារាសម្តែងស្រីនាង Fan Bingbing មិនត្រឹមតែជួបរឿងមិនល្អនោះទេ សូម្បីតែគូដណ្តឹងរបស់នាង ក៏មិនបានបង្ហោះសារ ឬរូបភាពអ្វីមួយនៅលើបណ្តាញសង្គមផងដែរ ។ 

នៅក្នុងនោះផងដែរ ប្រភពដដែលបានបន្តថា មិត្តជិតនៅក្នុងវិស័យសិល្បៈគឺមានដូចជា នាង Huang Xiaoming, Angela Baby និងនាង Yang Mich ក៏មិនបានបង្ហោះសារជូនពរដូចរាល់ឆ្នាំ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ បានរត់គេចខ្លួន ក្រោយពីផ្ទុះដំណឹងថា បែកធ្លាយរឿងក្តីក្តាំងគេចពីពន្ធ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Fan Bingbing