CamNews

តារា 

តារាម៉ូដែល​ Lydia Hearst បំ​​បៅ​​ដោះ​​កូន​​ភ្លោះ កណ្តាល​ទី​សាធារណៈ ចាត់​ទុក​ដូច​ជា​ការ​ហាត់​ប្រាណ

(បរទេស )៖ តារាសម្តែង និងជាអ្នកបង្ហាញម៉ូត គឺនាង Lydia Hearst វ័យ៣១ឆ្នាំបានបង្ហាញពីវិធីហាត់ប្រាណ របៀបថ្មីមួយដែលមើលទៅងាយ សម្រាប់ស្ត្រីកំពុងមានកូន នៅបៅទឹកដោះម្តាយ ដោយការបីទារកភ្លោះ នៅក្នុងដៃទាំងពីរ ហើយដាក់ឲ្យបំបៅដោះទាំងសងខាងតែម្តង។

Lydia Hearst គឺជាចៅស្រីរបស់លោក William Randolph Hearst ដែលជានាយកសារព័ត៌មាន ដ៏ល្បីល្បាញម្នាក់ហើយដៃគូជីវិតរបស់នាង គឺលោក Chris Hardwick អាយុ៤៣ឆ្នាំជា CEO ផ្នែកឧស្សាហកម្ម ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន ចាប់អារម្មណ៍នៅដើមឆ្នាំ២០១៦ នេះ Lydia Hearst ត្រូវបានគេប្រទះឃើញ នាងកំពុងបំបៅដោះកូនភ្លោះ ក្នុងដៃទាំងសងខាង ខណៈ​​នាងកំពុងស្ថិតក្នុងភោជនីយដ្ឋាន មួយកន្លែងដែលមានមនុស្សច្រើនហើយសកម្មភាពបែបនេះ ក៏គេចមិនផុតពីក្រសែភ្នែក អ្នកយកព័ត៌មានដែរ។

អ្នកខ្លះនិយាយថា ការបំបៅទឹកដោះម្តាយ នៅទីសាធារណៈ គឺជាបញ្ហាអសីលធម៌មួយ ដែលកើតមានក្នុងសង្គមផងដែរ ប៉ុន្តែតារាសម្តែងម្នាក់នេះ មិនខ្វល់ពីភ្នែកមហាជនឡើយ ដោយនាងគ្រាន់តែចង់បង្ហាញឲ្យដឹងថា ការបំបៅកូននេះ ក៏ជាលំហាត់ប្រាណមួយ សម្រាប់ស្ត្រីជាម្តា យងាយស្រួលធ្វើ ហើយនេះជាឱកាសមួយ ដែលនាងកំពុងឃោសនា ពីវិធីហាត់ប្រាណបែបសាមញ្ញ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Star news Breking news Hollywood Lydia Hearst