CamNews

តារា 

រឿងរ៉ាវខ្លះៗដែលទាក់ទងទៅនឹងតួកូនប្រសារស្រីទីពីរក្នុងរឿង "Krong Kam"

ថៃ ៖ នាង Pear Pitchapa គឺជាតារាសម្តែងដ៏អស្ចារ្យមួយរូប ហើយថ្មីៗនេះនាងបានបង្ហាញនូវទេពកោសល្យដ៏អស្ចារ្យ ក្នុងរឿងភាគថ្មីដែលមានចំណងជើងថា "Krong Karm" ។ ទទ្ទឹមនឹងនេះផងដែរ មានហ្វេនៗជាច្រើនប្រហែលជាចង់ដឹងរឿងរ៉ាវខ្លះៗដែលទាក់ទងទៅនឹងតួកូនប្រសារស្រីទីពីររូបនេះហើយ ។ 

១. Pear Pitchapa កើតថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ១៩៩២ ។ 

២. នាងចាប់ផ្តើមធ្វើការងារនៅក្នុងវង្វង់សិល្បៈ ដោយការចុះកុងត្រាជាមួយនិងខាងអាជិនសុី 

៣. មុនពេលចុះកុងត្រាជាមួយខាងអាជិនសុី Pear បានសម្តែងជាតួស្រីម្នាក់ក្នុងរឿង "Ban Tuek Kam: Methawee" ។ 

៤. ការងារដំបូងរបស់នាងគឺផ្សព្វផ្សាយពាណិជ្ជកម្មឲ្យគ្រឿងសម្អាងល្បីឈ្មោះមួយ ។ 

៥. មិនត្រឹមតែប៉ុណ្ណោះ នាងបានសម្តែងក្នុង MV ចម្រៀង "Pood Mai Kauy Took" របស់ AB Normal ។ 

៦. មួយវិញទៀតតារាស្រីរូបនេះក៏បានសម្តែងជាមួយនិងលោក Pope Thanawat​ ក្នុងបទ "Rueng Jing Rueng Sood Tai" របស់ Dome Jaruwat ។ 

៧. ក្នុងឆ្នាំ ២០១២ Pear ក៏បានបង្ហាញមុខក្នុងរឿងរបស់ "Club Friday The Series 2" ។ 

៨. ក្នុងឆ្នាំ ២០១៣ នាងក៏បានសម្តែងក្នុងរឿង "Poo Dee E-San" របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ។ 

៩. និងចុងក្រោយបង្អស់គឺលេចក្នុងរឿង  "Krong Kam" ដែលមាននាង Bella ranee និងលោក James Jirayu ជាតួឯក ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Pear Pitchapa Bella Ranee