CamNews

តារា 

គំរូល្អ!! លោក Tono ចេញមុខជម្រះមន្ទិលសង្ស័យរឿងស្នេហា លួចលាក់ជាមួយនិង នារីសក់ខ្លី

ព័ត៌មានកំសាន្ត ៖ តារាសម្តែង លោក Tono ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះហាក់បីដូចជាមានព័ត៌មានមិនឈប់ឈរសោះ នៅក្នុងប្រទេសថៃ ហើយបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបលោក ។ 

គួរបញ្ជា់ឡើងវិញថា កាលពីមួយរយៈមុនលោក Tono ត្រូវបានគេទម្លាយរឿងចាក់ចង្កេះជាមួយនិង អតីតភរិយា ហើយទំនាក់ទំនងស្នេហាស្ងាត់ៗជាមួយនិងនារីសក់ខ្លីម្នាក់ ដែលមានរូបសម្រស់មិនចាញ់អតីតប្រពន្ធរបស់លោកឡើយ ។

ហើយពេលនេះតារាសម្តែងលោក Tono បានចេញមុខបកស្រាយរឿង ដែលគាត់ត្រូវបាន អ្នកកាសែត និងអ្នកគាំទ្រជាច្រើនមានការយល់ច្រលំ និងមានចម្ងល់រហូតមកអំពីទំនាក់ទំនងស្នេហាលួចលាក់របស់លោក និងនារីសក់ខ្លីម្នាក់ គឺនាង เมกัส ภูษิตา ។ 

លោក Tono បានលើកយករឿងនេះឡើងមកបកស្រាយឲ្យអស់មន្ទិលសង្ស័យ ហើយនិយាយថា កាលដែលគាត់ធ្វើបែបនេះ មិនត្រឹមតែចង់បញ្ចប់ពាក្យចចាមអារាមនោះទេ អ្វីដែលសំខាន់ជាងនេះគឺ គាត់មិនចង់ឲ្យប៉ះពាល់កត្តិយសរបស់ នាង เมกัส ภูษิตา ព្រោះថា នាងគឺជាមនុស្សស្រីកាលណាបើមានរឿងអាស្រូវច្រើនពេក អាចបណ្តាលឲ្យមានកត្តាមិនល្អកើតឡើង ហើយម៉្យាងវិញទៀតគាត់និង នាងគឺគ្រាន់តែមិត្តរួមអាជីពប៉ុណ្ណោះ គ្មានអ្វីលើសពីនឹងទេ សង្ឃឹមថា នឹងគ្មានការយល់ច្រលំអ្វីនោះឡើយ ៕

-ចុចអាន ៖ លោក Tono កំពុងជាប់សង្ស័យជាមួយនិង នារីសក់ខ្លីម្នាក់ពីបទ...









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar