CamNews

តារា 

ដល់ករ Floyd បង្ហោះវីដេអូមួយនេះ ធ្វើឲ្យកក្រើកពេញសង្គម Instagram ជាមួយនឹងការច្រកលុយ ជំនួសខោអាវ

ព័ត៌មានកីឡា៖ ថ្មីៗនេះ កីឡាករប្រដាល់ស្បែកខ្មៅ ជនជាតិអាមេរិក ដែលត្រូវបានគេឧទ្ទេសនាមថា ជាកីឡាករមុខលុយនោះ បានបង្ហោះវីដេអូមួយ ធ្វើឲ្យកក្រើកដល់សង្គមអ្នកលេង អ៊ីស្ដាហ្រា្គម ជាមួយនឹងការរៀបចំ រៀបបង្វិចការតាប សម្រាប់ដំណើរកម្សាន្ដ ប៉ុន្ដែមិនមែនជាការរៀបចំសំលៀកបំពាក់នោះទេ គឺ​ជាការរៀបចំប្រមួលលុយទៅវិញ។ ភ្ជាប់ជាមួយគ្នានឹងការបង្ហាញនោះផងដែរ Floyd Mayweather មិនបាន​បរិយាយអ្វីច្រើននោះទេ គ្រាន់តែជាឃ្លាប៉ុន្មានម៉ាត់តែប៉ុណ្ណោះគឺថា "ពេលដែលខ្ញុំចេញដំណើរកម្សាន្ដ គឺមិនដែលរៀបចំសំលៀកបំពាក់អ្វីនោះទេ គឺមានតែលុយតែប៉ុណ្ណោះ"។ ជាការពិតណាស់ ទៅនឹងអ្វីដែល​បានបង្ហាញ ដែលកីឡាករ រៀបចំការតាម ច្រកទៅដោយលុយជំនួសទៅវិញ។ 

គូសបញ្ជាក់ផងដែរថា មួយរយៈមុន Floyd បានមានទំនាស់នឹងពាក្យសម្ដីជាមួយ កីឡាការិនី ផ្នែក UFC លើរឿង ប្រាក់ចំណូល ដែលអ្នកទាំងពីប្រជែងគ្នាយកត្រូវទាំងសងខាង ថាខ្លួនគឺជាអ្នកដែលរកថវិការបាន​ច្រើន។ ប៉ុន្ដែបើយោងតាមការបង្ហាញទិន្ន័យរបស់ ទស្សនាវដ្ដី Forbes បានប្រកាសថា Floyd ជាប់ចំណាត់​ថ្នាក់លេខ ១ ក្នុងតារាងអ្នកកីឡា ដែលអាចរកបានប្រាក់ចំណូលខ្ពស់ជាងគេប្រចាំឆ្នាំ២០១៥ នេះ ដែលចំនួនបានបង្ហាញកន្លងមក គឺ មានចំនួន ៣០០ លានដុល្លារ ខណៈប៉ាក់គីអៅ ជាប់លេខ ២ បានតែ ២០០ លានដុល្លារតែប៉ុណ្ណោះ។ 

ដោយ៖ អឿ អ៊ុុុយ

ប្រភព៖ Instagram & Youbube


Tags: boxing newsDollars Floyd