CamNews

តារា 

ទឹកមុខក្រៀមក្រំ និងទឹកភ្នែករបស់តារាល្បីជាច្រើនដួង ដែលច្រៀងជុំគ្នាកាន់ទុក្ខព្រះមហាក្សត្ររបស់ខ្លួន

តារាថៃ ៖ ទឹកមុខដ៍សែនក្រៀមក្រំ និងទឹកភ្នែករបស់តារាល្បីៗជាច្រើនដួង និងប្រជាជនថៃ ដែលច្រៀងជុំគ្នា​ ដើម្បីបញ្ជាក់ឲ្យបានដឹង ចំពោះការកាន់ទុក្ខព្រះមហាក្សត្ររបស់ខ្លួនដែលបានយោងសោយទីវង្គត់ កាលពីថ្ងៃទី ១៣ ខែតុលានេះ បានធ្វើឲ្យអ្នកទស្សនាវីដេអូគ្រប់ៗគ្នាស្ទើរតែទប់ទឹកភ្នែកមិនបាន ។

ប្រជាជនទាំងអស់នៅឯប្រទេសថៃ រួមទាំងប្រទេសជិតខាងក៏មានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់វីរបុរសដែលពោរពេញទៅដោយភាពក្លាហាន និងជាសសរទ្រង់នៃប្រទេសជាតិ ដែលបានគ្រងព្រះរាជកិច្ចអស់រយៈពេលទៅ ៧០ ឆ្នាំឯណោះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី ២០ ខែតុលានេះ តារាល្បីៗទាំងប្រុស ទាំងស្រីក៏មានវត្តមានយ៉ាងច្រើនកុះករ ដោយមកជួបជុំគ្នានៅកន្លែងតែមួយ ដើម្បីច្រៀងចម្រៀងជូនព្រះមហាក្សត្រខ្លួនដែលបានសោយទីវង្គត់ និងគោរពព្រះសព្វ សូមឲ្យលោកយោងទៅកាន់ទីស្ងប់សុខ ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងវីដេអូ និងរូបថតរបស់​ អ្នកដែលបានចូលរួមគោរពព្រះសព្វសុទ្ធតែពោរពេញទៅដោយទឹកភ្នែក និងទឹកមុខដ៏សែនក្រៀមក្រំ ហាក់ចង់បញ្ជាក់ប្រាប់ថា មានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ វីរជនរបស់ខ្លួនយ៉ាងចឹង ។

ដូច្នេះសូមទៅទស្សនាវីដេអូ និងរូបថតរបស់តារាល្បីជាច្រើនដួងនៅខាងក្រោមជាមួយនិង Camnews ទាំងអស់គ្នា ៕

-ចុចអាន ៖ សង្សារ ២ គូប្រចាំប្រទេសថៃ ដែលកាន់តែចេញមុខ កាន់តែល្បី

-ចុចអាន ៖ មើលរូបថត ៣ សន្លឹកថ្មីៗនេះរបស់ Kimberly និង Mark Prin រួចហើយ សង្ឃឹមថា Fan នឹងលែងមានការសង្ស័យទៀត


















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Champoo Araya Pinky Savika Chaiyadej Yaya Urassaya Aff Taksaorn Kimberly Mark prin Nadech