CamNews

តន្រ្តី 

Choi Siwon និង Changmin របស់ TVXQ ចូលហាត់ ទាហានស្ងាត់ៗ

កូរ៉េ៖ ក្រោយសមាជិក២នាក់ របស់ Super Junior គឺ Eunhyuk និង Donghae ចូលហាត់ទាហាន បានមួយរយៈ ថ្ងៃនេះមានដំណឹងថា ប្រុសស្អាត២នាក់ទៀត របស់ Super Junior គឺ Choi Siwon និង Changmin របស់ TVXQ ក៏នឹងចូលហាត់ទាហានដែរ នៅថ្ងៃទី១៩ខែវិច្ឆិកាឆាប់ៗនេះ ។

ព័តមានពី Allkpop បានឲ្យដឹង នៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៥នេះថា តារារូបសង្ហាវ័យ ២៩ឆ្នាំ Choi Siwon ដែលកំពុងថតបញ្ចប់រឿង «She was pretty» និងតារាចម្រៀង២៧ឆ្នាំ Changmin នឹងបែកពីអ្នកគាំទ្រ រយៈពេលធំដោយអ្នកទាំងពីរ ចេញដំណើររួមគ្នា នៅថ្ងៃទី១៩ខែវិច្ឆិកានេះ ហើយ SM Entertainment បានឲ្យដឹងថា ពួកគេនឹងទៅដោយមិនមាន ព្រឹត្តិការណ៍លាអ្នកគាំទ្រ ឬអ្នកកាសែតអ្វីនោះទេ គឺអ្នកទាំងពីរសម្រេចចិត្ត ទៅដោយស្ងៀមស្ងាត់។

ក្រោយហាត់បញ្ចប់ភារកិច្ច ជាកូនប្រុសតារាទាំងពីរ Changmin និង Choi Siwon នឹងបំពេញតួនាទីជាមន្ត្រីប៉ូលីស រយៈពេល២១ខែ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea