CamNews

ព័ត៌មានវីដេអូ 

ទស្សនាវីដេអូ ឈុតខ្លីៗនៃកណ្ដាប់ដៃផ្ដួលដៃគូរប្រកួត របស់ ប៉ាក់គីអៅ ដ៏គួរឲ្យញាក់សាច់ កន្លងមក

ព័ត៌មានវីដេអូ៖ ប្រជាជាតិហ្វីលីពីន ពិតជាមានការគាំទ្រយ៉ាង កក់ក្ដៅចំពោះកីឡាករ ប៉ាក់គីអៅ និងនិយម​តាមដានទស្សនា ការប្រកួតរបស់កីឡាករ មិនឲ្យរំលងមួយពេលណាឡើយ ជាពិសេស​មួយការប្រកួតចុងក្រោយ របស់កីឡាករ ដែលប៉ះជាមួយ Floyd Mayweather តែម្ដង បើទោះបីជាកីឡាករ ត្រូវបាន ​ប្រកាស​ជាសកលថា ចាញ់ដៃគូរប្រកួត ប៉ុន្ដែទឹកចិត្ដ នៃការគាំទ្រ ស្រលាញ់ មិនអាចឃ្លាត​ពីបេះ​ដូងអ្នករាល់គ្នា​បាន​ឡើយ ដោយនៅតែជឿជាក់ ថា កីឡាករគឺជាអ្នកឈ្នះ។ 

ជាការពិតណាស់ កីឡាករ ប៉ាក់គីអៅ ក្នុងវិស័យកីឡាប្រដាល់គឺជាថ្លើមប្រមាត់របស់ប្រទេសហ្វីលីពីន ដោយ​​កីឡាករ គឺពិតជាមានសមត្ថភាព​ ខ្លាំង វៃឆ្លាត ស្ទើរតែគ្រប់ស្នៀតនៃការប្រកួត របស់កីឡាករ ដែលជាហេតុ ធ្វើឲ្យកីឡាករ មានសំណាងច្រើន អាចយកឈ្នះដៃគូរ មិនថាក្នុងតំបន់ណាទេ ក៏កីឡាករ​អាចប្រកួត ទទួលបានជ័យជំនះច្រើនផងដែរ ។ 

ខាងក្រោមនេះគឺជា វីដេអូ ឈុតខ្លីនៃព្រឹត្ដិការណ៍ប្រកួតកន្លងមករបស់កីឡាករ ដែលបានផ្ដួលដៃគូរប្រកួត ដ៏គួរឲ្យ​ញាក់សាច់ កន្លងមក។ តោះទស្សនាជាមួយ Camnews ទាំងអស់គ្នា៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingnewsonline.


Tags: boxing news Manny Pacquiao Floyd